ព័ត៌មានអន្តរជាតិ

CIA ថា ប្រធានាធិបតិបតីចិន បានបញ្ជាឱ្យយោធាចិន ចូលឈ្លានពានកោះ តៃវ៉ាន់ក្នុងរយៈពេល៤ឆ្នាំ

បរទេស៖ នៅពេលដែលគណៈប្រតិភូចុងក្រោយបង្អស់ពីសភាតំណាងរាស្រ្តបានត្រឡប់មកពីតៃវ៉ាន់វិញ ពួកគេមានសារមួយសម្រាប់សភាថា កោះតៃវ៉ាន់ត្រូវការអាវុធ និងការបណ្តុះបណ្តាលឥឡូវនេះ។ ពួកគេជឿថា សហរដ្ឋអាមេរិកត្រូវការពន្លឿនចំនួន និងកម្លាំងអាវុធដែលខ្លួនបានសន្យាចំពោះទីក្រុងតៃប៉ិ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអាវុធដែលមិនទាន់បានប្រគល់ជូនដល់ទៅ ១៩ ពាន់លានដុល្លារ។

យោងតាមវែបសាយ MSN ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សហរដ្ឋអាមេរិកប្រហែលជាមានពេលបន្តិចទៀតក្នុងការផ្តល់អាវុធ ប៉ុន្តែមានតែបន្តិចបន្តួចប៉ុណ្ណោះ។ នាយក CIA លោក William Burns បានប្រាប់ទូរទស្សន៍ CBS “Face the Nation” ថា ប្រធានាធិបតីចិនលោក Xi Jinping បានណែនាំយោធាចិនឱ្យត្រៀមខ្លួនដើម្បីឈ្លានពានតៃវ៉ាន់ក្នុងរយៈពេល ៤ ឆ្នាំ។ ហើយនោះមិនមែនជារយៈពេលបួនឆ្នាំពេញដែលកោះតៃវ៉ាន់ត្រូវរៀបចំនោះទេ។ ទោះបីជាក្រោយពេលប្រគល់សព្វាវុធហើយក៏តៃវ៉ាន់នៅតែត្រូវហ្វឹកហាត់ជាមួយសព្វាវុធទាំងនោះដដែល។

លោក Burns បាននិយាយថា “យើងដឹងហើយ ដូចដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈថា លោកប្រធានាធិបតី Xi បានណែនាំ កងកម្លាំងប្រជាជនចិន (PLA), ថ្នាក់ដឹកនាំយោធាចិន ឱ្យត្រៀមខ្លួននៅឆ្នាំ ២០២៧ ដើម្បីឈ្លានពានកោះតៃវ៉ាន់ ប៉ុន្តែវាមិនមានន័យថា គាត់បានសម្រេចចិត្តឈ្លានពាននៅឆ្នាំ ២០២៧ ឬឆ្នាំណាមួយផ្សេងទៀតនោះទេ។

តាមប្រវត្តិសាស្ត្រ រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។ រដ្ឋាភិបាលកោះតៃវ៉ាន់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីមេដឹកនាំជាតិនិយមចិន Chiang Kai-Shek ត្រូវបានបង្ខំឱ្យដកថយទៅកោះនេះនៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលចិន។ នៅទីនោះ គាត់បានបង្កើតសាធារណរដ្ឋចិន ដែលជារដ្ឋផ្តាច់ការតែមួយ រហូតដល់ចុងទសវត្សរ៍ឆ្នាំ ១៩៨០៕

To Top