ព័ត៌មានអន្តរជាតិ

ជនប៉ាឡេស្ទីន៦នាក់ បាត់បង់ជីវិតនៅក្នុងហេតុការណ៍ ប៉ះទង្គិចគ្នាមួយនៅ Jenin

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថាជនប៉ាឡេស្ទីនចំនួន៦នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការដោយយោធារបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់បោះជុំរំជនភៀសខ្លួន Jenin ដែលស្ថិតនៅក្នុងទឹកដី West Bank ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួង សុខាភិបាលនៃរដ្ឋប៉ាឡេស្ទីនខណៈ ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ក៏ បានចេញមកអះអាងអំពីការស្លាប់នេះដែរដោយ បញ្ជាក់ដែរថាម្នាក់ក្នុងចំណោម៦នាក់ដែលបានស្លាប់នោះគឺជាអ្នកដែល បានសម្លាប់ បងប្អូនជនជាតិអ៊ីស្រាអ៊ែល២នាក់ កាលពីខែមុន។

គួរឲ្យដឹងដែរថាប្រតិបត្តិការយោធាបាន កើតឡើងនៅវេលាល្ងាចថ្ងៃអង្គារ នៅកន្លែងទីតាំងបោះជុំរំជនភៀសខ្លួននេះតែ ម្តងហើយក៏ត្រូវបានគេស្គាល់ថាជាទីតាំងដែល តែងតែជាគោលដៅក្នុងប្រតិបត្តិការរបស់យោធាអ៊ីស្រាអ៊ែល ដើម្បី ប្រឆាំងទៅនឹងយោធា របស់ប៉ាឡេស្ទីន។

សាក្សីដែលនៅកន្លែងកើតហេតុព្រមទាំងវិដេអូដែល ត្រូវបានបង្ហោះលើបណ្តាញសង្គមផង បានបង្ហាញថាការបាញ់ ប្រហារគ្នាបានកើតឡើងមុនពេលមានអ្នកស្លាប់ មានការឆាបឆេះអគារព្រមទាំងការប្រើប្រាស់ ឧទ្ធម្ភាគចក្រនិងរថយន្ត យោធាជាច្រើន គ្រឿងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top