ព័ត៌មានអន្តរជាតិ

រុស្ស៊ី-អារ៉ាប៊ីសាអូឌីត ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានសម្តែងឆន្ទៈរួមគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត។

លោក Lavrov បានឲ្យដឹងក្នុងអំឡុងពេលពិភាក្សា ជាមួយព្រះអង្គម្ចាស់ Faisal ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងមូស្គូថា ប្រទេសរុស្ស៊ី តែងតែផ្តល់អាទិភាពដល់ទំនាក់ទំនង របស់ខ្លួនជាមួយអារ៉ាប៊ីសាអូឌីត ហើយពេញចិត្តនឹងការអភិវឌ្ឍន៍ របស់ប្រទេសទាំងពីរ។

លោក Lavrov បានឲ្យដឹង នៅក្នុងសន្និសីទខ្លីមួយបន្ទាប់ពីកិច្ចពិភាក្សាថា “ទោះបីជាមានស្ថានភាពលំបាក នៅក្នុងពិភពលោកក៏ដោយ យើងបានគ្រប់គ្រង ដើម្បីរក្សាទំហំពាណិជ្ជកម្ម របស់យើងក្នុងកម្រិតសមរម្យ។ កាលពីឆ្នាំមុនវាមានចំនួន ១,៧ ពាន់លានដុល្លារអាមេរិក ។ នេះមិនមែនជាដែនកំណត់នោះទេ។ យើងបានយល់ព្រមចាត់វិធានការបន្ថែម ដើម្បីបង្កើនពាណិជ្ជកម្មនៅក្នុង អនាគត” ។

នៅក្នុងសន្និសីទសារព័ត៌មាន ព្រះអង្គម្ចាស់ Faisal បានឲ្យដឹងថា ប្រទេសទាំងពីរបានគ្រប់គ្រងទំនាក់ទំនងក្នុងវិស័យផ្សេងៗ ហើយទីក្រុងរីយ៉ាដ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងម៉ូស្គូ លើគ្រប់វិស័យ។

លោក Lavrov បានប្រាប់អ្នកយកព័ត៌មានថា “យើងបានបញ្ជាក់ឡើងវិញ នូវការត្រៀមខ្លួនទៅវិញទៅមក ក្នុងការសម្របសម្រួលបន្ថែមទៀត នូវសកម្មភាព របស់យើងក្នុងក្របខ័ណ្ឌនៃ OPEC+” ខណៈដែលព្រះអង្គម្ចាស់ Faisal បាន គូសបញ្ជាក់ អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដោយសារវាមានសារៈសំខាន់ សម្រាប់ការស្តារស្ថិរភាព នៅក្នុងទីផ្សារថាមពល៕

To Top