ព័ត៌មានអន្តរជាតិ

លោក Sunak ៖ អាវុធដែលផ្តល់ឲ្យ អ៊ុយក្រែន គួរតែអាចពង្រឹង ឱកាសនៃការចរចា

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ជម្លោះដែលកំពុងកើតឡើង រវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន នឹងចាំបាច់ត្រូវតែដោះស្រាយ បញ្ចបទៅតាមរយៈការចរចាគ្នាប៉ុណ្ណោះ ។

ការលើកឡើងពីសំណាក់ លោកនាយករដ្ឋមន្ត្រី អង់គ្លេស Rishi Sunak ទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃសុក្រដដែលនេះ នោះបានបន្តទៀតថា បណ្តាប្រទេសលោកខាងលិច ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះជឿជាក់ថា មិនទាន់ដល់ពេលវេលាសម្រាប់ការ ពិភាក្សាគ្នានោះនៅឡើយ។

លោក Sunak បានថ្លែងបែបនេះថា ការពិតណាស់វានឹងអាចបញ្ចប់ទៅ នៃជម្លោះនៅឯតុចរចាគ្នា ប៉ុន្តែវាគឺជាការសម្រេចចិត្ត របស់អ៊ុយក្រែនខ្លួនឯងប៉ុណ្ណោះ ។ នៅពេលនេះកិច្ចការងារជាអទិភាព ដែលត្រូវធ្វើគឺផ្តល់់ធនធានឲ្យទៅអ៊ុយក្រែន ព្រមទាំងហ្វឹកហាត់និងការគាំទ្រ ចាំបាច់នានាដើម្បីផ្តល់សមត្ថភាព នៃការចរចាទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។

លោកនាយករដ្ឋមន្ត្រី អង់គ្លេសរូបនេះ បានបន្ថែមទៀតថា លោកខាងលិចនៅតែបន្តរក្សាជំហ និងការគាំទ្រជានិច្ចដល់ការសម្រេចចិត្ត ផ្នែកយោធានិងនៅសមរភូមិ ដែលធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងគៀវ៕

ប្រែសម្រួល៖ស៊ុនលី

To Top