ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន កំពុងពិចារណាប្តូរ ឈ្មោះប្រទេសរុស្ស៊ី ទៅជា ម៉ូស្កូវី

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានណែនាំរដ្ឋាភិបាលរបស់លោក ឱ្យពិចារណាប្តូរឈ្មោះប្រទេសរុស្ស៊ីជា ‘ម៉ូស្កូវី’ ដែលជាការកំណត់មិនផ្លូវការមួយ ដែលធ្លាប់ប្រើរាប់សតវត្សមុន។ ការពិចារណាប្តូរឈ្មោះនេះ បានកើតឡើងបន្ទាប់ពីញត្តិមួយបានទទូចដោយប្រើពាក្យ ‘រុស្ស៊ី’, អ៊ុយក្រែនកំពុងគាំទ្រ “ការទាមទារដ៏គ្រោះថ្នាក់” ដែលអ្នកជិតខាងរបស់ខ្លួនគឺជាកូនចៅផ្ទាល់របស់ Kievan Rus ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបានប្រគល់ឱ្យនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denis Shmigal ជាមួយនឹងសំណើសម្រាប់ “ដំណើរការទូលំទូលាយ” នៃញត្តិដែលបានប្រមូល ២៥ ០០០សំឡេងដើម្បីពិចារណា។

ប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា បញ្ហានេះ “ចាំបាច់ត្រូវធ្វើការយ៉ាងប្រុងប្រយ័ត្នទាំងនៅក្នុងបរិបទប្រវត្តិសាស្រ្ត និងវប្បធម៌ និងពីទស្សនៈនៃផលវិបាកផ្នែកច្បាប់អន្តរជាតិដែលអាចកើតមាន” ដោយមានស្ថាប័នវិទ្យាសាស្ត្រចូលរួមនៅក្នុងដំណើរការនេះ ។

ថ្លែងលើទង្វើនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា វាគឺជា “ភស្តុតាងបន្ថែមទៀតនៃការប៉ុនប៉ងបង្កើត “ការប្រឆាំងរុស្ស៊ី” ចេញពីអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top