ព័ត៌មានអន្តរជាតិ

ការបន្ដទំនាក់ទំនង រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ជួយបង្កើនស្ថេរភាពក្នុងតំបន់

តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់បានសាទរ ចំពោះកិច្ចព្រមព្រៀងនេះ ដើម្បីបន្តទំនាក់ទំនងការទូត ជាមួយអារ៉ាប៊ីសាអូឌីត និងបើកស្ថានទូត និងបេសកកម្មឡើងវិញ ក្នុងរយៈពេលពីរខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Shamkhani បានឲ្យដឹងថា ការបន្តទំនាក់ទំនងទីក្រុងតេអេរ៉ង់-រីយ៉ាដ នឹង “នាំទៅរកការអភិវឌ្ឍនៃស្ថិរភាព និងសន្តិសុខក្នុងតំបន់” ។

លោក Shamkhani បានប្រាប់ Nour News ឲ្យដឹងថា “ការលុបបំបាត់ ការយល់ច្រឡំ និងការសម្លឹងមើលទៅអនាគត ក្នុងទំនាក់ទំនងរវាងទីក្រុង តេអេរ៉ង់-រីយ៉ាដ នឹងពិតជានាំទៅរកការអភិវឌ្ឍនៃស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការ” រវាងប្រទេសក្នុងតំបន់ និងពិភពមូស្លីម ដើម្បីគ្រប់គ្រងបញ្ហាប្រឈម ដែលមានស្រាប់។ ទីភ្នាក់ងារព័ត៌មាន ដែលមានទំនាក់ទំនងជាមួយ SNSC បន្ទាប់ពីបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមត្រី ភាគីរវាងអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងចិន នៅទីក្រុងប៉េកាំង។

លោក Shamkhani បានពណ៌នាការចរចារ រវាងប្រទេសទាំងពីរថា “ស្មោះត្រង់ តម្លាភាព ទូលំទូលាយ និងស្ថាបនា”។ លោកបានវាយតម្លៃខ្ពស់ ចំពោះតួនាទីស្ថាបនា របស់ប្រទេសចិនក្នុងការជួយដល់ការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងប្រទេសនានា ដែលចាំបាច់សម្រាប់ការដោះស្រាយ បញ្ហាប្រឈមនានា ការធានាសន្តិភាព និងស្ថិរភាព និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ៕

To Top