ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្វែងរកការបញ្ចប់ ជម្លោះជាមួយ រុស្ស៊ីនៅឆ្នាំនេះ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Yuriy Sak ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ក្រុងគៀវ និងដៃគូរបស់ខ្លួនមាន បំណងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននៅឆ្នាំនេះ។

លោក Sak ត្រូវ​បាន​ដក​ស្រង់​សម្តី ​ដែល​បាន​ឲ្យដឹង នៅ​ក្នុង​វេទិកា​អ៊ុយក្រែន-បារាំង​ថា “កិច្ចការ​រួម​របស់​យើង គឺ​ត្រូវ​ធានា​ថា​សង្គ្រាម​នេះ​នឹង​បញ្ចប់​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ក្នុង​ឆ្នាំ​នេះ។ លោក​បាន​ជំរុញ​ដៃគូ​អ៊ុយក្រែន ​ឱ្យ​ជឿជាក់​ថា​អ៊ុយក្រែន អាច​និង​មាន​ទីតាំង ដើម្បី​កម្ចាត់​សត្រូវ​ក្នុង​ឆ្នាំ​នេះ។

លោក Sak បានបន្ថែមថា នៅពេលចាប់ផ្តើមជម្លោះ មានទាហានប្រហែល ២០ម៉ឺននាក់នៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឥឡូវនេះអ៊ុយក្រែនមានកងទ័ពជិត ១លាននាក់ ៕

To Top