ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន ថ្លែងពីទិសដៅនយោបាយ និងការងារអាទិភាព របស់រដ្ឋាភិបាលចិន អាណត្តិថ្មី

នៅថ្ងៃទី ១៣ ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានចូលរួមសន្និសីទសារព័ត៌មាននៅវិមានសភា ប្រជាជនក្រុងប៉េកាំង ព្រមទាំងបានឆ្លើយសំណួរ របស់អ្នកសារព័ត៌មានចិននិងបរទេស ។

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបានធ្វើឡើង កាលពីខែតុលាឆ្នាំ២០២២ បានដាក់ចេញផែនការយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងរយៈពេលយូរជាងនេះ បញ្ហាសំខាន់ដែលយើងគ្រប់គ្នាយកចិត្តទុកដាក់ អាចស្វែងរកចម្លើយយ៉ាង ច្បាស់លាស់ពីក្នុងរបាយការណ៍ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។

ការងាររបស់រដ្ឋាភិបាលអាណត្តិថ្មី គឺអនុវត្តឱ្យបានល្អនូវសេចក្តីសម្រេចចិត្ត និងការងារចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើឱ្យផែនការមេរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្លាយជាផែនការ អនុវត្តជាក់ស្តែង ហើយរួមជាមួយប្រជាជនទូទាំងប្រទេស ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យផែនការមេក្លាយជាការពិតជាក់ស្តែងដ៏ល្អបវរ ។

នៅក្នុងការងារ នាពេលអនាគត យើងនឹងផ្តោតលើវិស័យសំខាន់ៗ មួយចំនួន ៖ ទី១ គឺត្រូវបង្កើត និងប្រកាន់ខ្ជាប់នូវ គំនិតអភិវឌ្ឍន៍ ដែលតម្កល់ប្រជាជន ជាអាទិភាព ។ ទី២ គឺប្រមូលផ្តុំកម្លាំង ដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ។ ទី៣ គឺប្រកាន់ខ្ជាប់ដោយ មិនងាករេនូវការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់និងបើកចំហ ៕

To Top