ព័ត៌មានអន្តរជាតិ

លោកស៊ីជីនភីង ប្រធានរដ្ឋចិន ចុះផ្សាយអត្ថបទ នៅប្រព័ន្ធសារព័ត៌មាន រុស្ស៊ី

នៅពេលដែលជិត នឹងអញ្ជើញទៅក្រុងម៉ូស្គូ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា លោកស៊ីជីនភីង ប្រធានរដ្ឋចិន បានចុះផ្សាយអត្ថបទ នៅ«កាសែតរុស្ស៊ី» និងវេបសាយ នៃទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី ។

អត្ថបទនេះបានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ភាគីទាំងពីរចិន និងរុស្ស៊ី ទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ក្នុងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលបានបោះជំហាន ទៅកាន់យុគសម័យថ្មី។ទី១ ការប្រាស្រ័យទាក់ទងជាន់ខ្ពស់ បានដើរតួនាទីណែនាំខាង យុទ្ធសាស្រ្តដ៏សំខាន់ ។ ទី២ ការកសាងទំនុកចិត្តផ្នែក នយោបាយរវាងភាគីទាំងពីរ ត្រូវបានពង្រឹងឥតឈប់ឈរ ដែលបានបង្កើតជាគំរូថ្មី នៃទំនាក់ទំនងរវាងប្រទេសធំ ។ទី ៣ ភាគីទាំងពីរបានបង្កើតនិម្មាបនកម្មសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងច្រើនស្រទាប់ ។ ទី៤ ភាគីទាំងពីរបានអនុវត្ត ទស្សនៈស្តីពីការរឹតចំណងមេត្រីភាព ឱ្យបន្តទៅគ្រប់ជំនាន់ ឆ្លងកាត់ពេលវេលា រឹតតែយូរមិត្តភាព ប្រពៃណីរឹតតែរឹងមាំ ។ ទី៥ ភាគីទាំងពីររួមសហការគ្នា យ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ហើយរ៉ាប់រងទំនួលខុសត្រូវ នៃប្រទេសធំ ។

បន្ទាប់ពីឆ្លងកាត់ដំណើរ អភិវឌ្ឍន៍អស់រយៈពេលជាង៧០ឆ្នាំ ពួកយើងមានការចាប់អារម្មណ៍យ៉ាង ស៊ីជម្រៅថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ីនាពេល បច្ចុប្បន្នគឺ បានមកដោយមិនងាយទេ ចាំបាច់ត្រូវថែរក្សាយ៉ាងម៉ត់ចត់នូវចំណងមិត្តភាព រវាងចិននិងរុស្ស៊ី។ ពួកយើងមានហេតុផលរំពឹងថា ក្នុងនាមជាអ្នកមានឆន្ទៈដូចគ្នា តាមផ្លូវស្តារនិងអភិវឌ្ឍប្រទេសជាតិ ប្រទេសទាំងពីរចិននិងរុស្ស៊ីមុខជានឹង រួមចំណែកកាន់តែធំដល់អរិយធម៌ និងវឌ្ឍនភាពរបស់មនុស្សជាតិ ជាក់ជាមិនខាន៕

To Top