កាលពីថ្ងៃទី២១ ខែមីនា តាមម៉ោងក្នុងតំបន់ សិក្ខាសាលាក្រោមប្រធានបទ“ ការធ្វើទំនើបកម្មតាមបែបផែនចិន និងកាលានុវត្តភាពថ្មី របស់ពិភពលោក” ដែលសហការរៀបចំដោយទីស្នាក់ការប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន និងសហគ្រាសទុនចិន នៅសិង្ហបុរី បានបើក ធ្វើដោយជោគជ័យ នៅសិង្ហបុរី ។ ភ្ញៀវកិត្តិយសដែលចូលរួមសិក្ខាសាលានេះ បានសម្គាល់ជាឯកភាពថា ការធ្វើទំនើបកម្ម តាមបែបផែនចិន ជាឱកាសដ៏សំខាន់ សម្រាប់ប្រទេសអាស៊ី អាគ្នេយ៍ពន្លឿនការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់របស់ចិន នឹងក្លាយជាកម្លាំងចលករ សម្រាប់ជំរុញសេដ្ឋកិច្ចប្រទេសអាស៊ីអាគ្នេយ៍ ឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស ។
លោក Fu Chuanyong សេដ្ឋវិទូជាន់ខ្ពស់ នៃការិយាល័យសិក្សាស្រាវជ្រាវ អំពីម៉ាក្រូសេដ្ឋកិច្ចរបស់អាស៊ាននិងចិន ជប៉ុននិងកូរ៉េខាងត្បូងបានលើកឡើងថា ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅនេះ ចិនបានចាត់ទុកកំណែទម្រង់និងការបើកទូលាយជាមូលដ្ឋាន ដើម្បីជំរុញការ ធ្វើទំនើបកម្មតាមបែបផែនចិន និងចែករំលែកឱកាសអភិវឌ្ឍន៍ ជាមួយពិភពលោក ដែលទទួលបានសមិទ្ធផល អភិវឌ្ឍន៍ដ៏គួរឱ្យភ្ញាក់ផ្អើល ។
ទន្ទឹមនឹងការស្តារសេដ្ឋកិច្ចចិនឡើង វិញបន្ទាប់ ពីជំងឺកូវីដ១៩ ការអភិវឌ្ឍប្រកបដោយគុណភាព ខ្ពស់របស់ចិននឹងជំរុញ ឱ្យប្រទេសអាស៊ានទទួល បានកំណើនសេដ្ឋកិច្ចកាន់តែច្រើន ។
លោក Zhou Zhaocheng សមាជិកក្រុមប្រឹក្សាភិបាលអចិន្ត្រៃយ៍ នៃសភាពាណិជ្ជកម្មចិននៅសិង្ហបុរីបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន មានអត្ថន័យសំខាន់ណាស់ ចំពោះពិភពលោកទាំងមូល ៕