ថ្ងៃទី២២ ខែមីនា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមសាជីវកម្មប្រព័ន្ធសារព័ត៌មានអន្តរជាតិRussia Today បានរួមគ្នារៀបចំធ្វើសន្និសីទតុមូល នៃប្រព័ន្ធសារព័ត៌មានចិន និង រុស្ស៊ីក្រោមប្រធានបទ “ការធ្វើទំនើបកម្មតាមបែបផែនចិន និងកាលានុវត្តភាពថ្មី របស់ពិភពលោក” នៅវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិក្រុងមូស្គូ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រី ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន អ្នកទទួលខុសត្រូវ នៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ និងសាលាឧត្តមសិក្សា របស់រុស្ស៊ី ព្រមនិងមន្ត្រីរដ្ឋាភិបាល អ្នកជំនាញនិងបញ្ញវន្ត របស់ប្រទេសទាំងពីរចិន និងរុស្ស៊ីជាដើម បានធ្វើការ ពិគ្រោះពិភាក្សា យ៉ាងស៊ីជម្រៅអំពីប្រធាបទស្តីពី “ផ្លូវធ្វើទំនើបកម្ម ដែលសមស្របនឹងសភាពការណ៍ ជាក់ស្តែងរបស់ប្រទេសខ្លួន” ព្រមទាំងបាន ចែករំលែកការ យល់ដឹង ជាមួយគ្នាផងដែរ ។ អង្គប្រជុំបានឯកភាពគ្នាថា ប្រទេសចិនបាន និងកំពុងដើរផ្លូវធ្វើទំនើបកម្ម ដែលសមស្រប នឹង សភាពការណ៍ជាក់ស្តែង របស់ប្រទេសខ្លួន ដែលបានផ្តល់គំរូដ៏ជោគជ័យ ដល់ការស្វែងរក របស់ប្រទេសដទៃទៀត ព្រមទាំងបានត្រួសត្រាយផ្លូវថ្មី នៃអរិយធម៌មនុស្សជាតិផងដែរ ។
ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងខិតខំប្រឹងប្រែងជំរុញពិពិធកម្ម និងភាពយុត្តិធម៌របស់រចនា សម្ព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជាខិតខំប្រឹងប្រែងរួមចំណែក កម្លាំងក្នុងការគ្រោងផែនទីបង្ហាញ ផ្លូវថ្មីនៃការធ្វើទំនើបកម្មសង្គមមនុស្សជាតិ ដែលមានភាពសម្បូរបែប ។ ទាក់ទិននឹងការនេះ លោកបានលើកឡើងគំនិតផ្តួចផ្តើមបីចំណុច ៖ទីមួយ ធ្វើការច្នៃប្រឌិតថ្មីទម្រង់បញ្ចេញមតិ បកស្រាយការអនុវត្តជាក់ស្តែង នៃការធ្វើទំនើបកម្មតាមរយៈការរៀបរាប់បែបថ្មី ។ ទីពីរ រ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន រៀបរាប់រឿងនិទានអំពីការ ធ្វើទំនើបកម្មដ៏សម្បូរបែបឱ្យបានល្អ និងទីបី បង្កើនកិច្ចសហប្រតិបតិ្តការនៃប្រព័ន្ធសារព័ត៌មាន ជំរុញការផ្លាស់ប្តូរនិងរៀន សូត្រពីគ្នារបស់វប្បធម៌មនុស្សជាតិ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តពួតដៃគ្នាជាមួយប្រព័ន្ធសារព័ត៌មានសកល ធ្វើការផ្លាស់ប្តូរកាន់តែច្រើន និងត្រួសត្រាយវិធីសហ ប្រតិបត្តិការ ជំរុញការយល់ដឹងគ្នានិងក្តីស្រឡាញ់គ្នា រវាងប្រជាជននៃបណ្តាប្រទេសនានា ដើម្បីរួមគ្នាជំរុញវឌ្ឍនភាព និងការរីកចម្រើន របស់អរិយធម៌មនុស្សជាតិ ៕