ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វាំងឡង់ ចុះហត្ថលេខាលើច្បាប់ជាតិ ស្ដីពីការចូលជាសមាជិក អង្គការណាតូ

ហែលហ្សេនគី៖ ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើច្បាប់ ស្តីពីការចូលជាសមាជិករបស់ប្រទេសរបស់លោកទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលត្រូវបានផ្តល់សច្ចាប័នដោយសភាកាលពីថ្ងៃទី០១ ខែមីនា។

ទង្វើនេះបានបិទត្រាជាផ្លូវការនូវការដេញថ្លៃជាប្រវត្តិសាស្ត្ររបស់ប្រទេស Nordic ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បន្ទាប់មក ប្រទេសហ្វាំងឡង់ នឹងបញ្ជូនឯកសារពាក់ព័ន្ធនឹងសមាជិកភាពរបស់អង្គការណាតូ ទៅរដ្ឋបាលសហរដ្ឋអាមេរិក នៅពេលដែលប្រទេសតួកគី និងហុងគ្រី ផ្តល់សច្ចាប័នលើការដេញថ្លៃសមាជិកភាពរបស់ខ្លួន។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Niinisto ទៅកាន់ទីក្រុងតួកគី ប្រធានាធិបតីរបស់ប្រទេសលោក Recep Tayyip Erdogan បានឲ្យដឹងថា ទីក្រុងអង់ការ៉ា នឹងចាប់ផ្តើមដំណើរការផ្តល់សច្ចាប័នលើការដេញថ្លៃរបស់ប្រទេសហ្វាំងឡង់។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយតួកគី ដែលដកស្រង់ដោយកាសែតប្រចាំថ្ងៃរបស់ហ្វាំងឡង់ Helsingin Sanomat គណៈកម្មាធិការកិច្ចការបរទេសនៃសភាតួកគីបានអនុម័តសមាជិកភាពណាតូរបស់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីនោះការពិភាក្សាអំពីសមាជិកភាពណាតូរបស់ហ្វាំងឡង់ នឹងត្រូវនាំទៅកាន់មហាសន្និបាតរបស់សភា។

កាសែត Helsingin Sanomat បានចុះផ្សាយថា សភានៃប្រទេសហុងគ្រី ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើការដេញថ្លៃសមាជិកភាពរបស់ប្រទេសហ្វាំងឡង់ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តណាតូទាំង ៣០ ត្រូវតែចុះហត្ថលេខាលើពិធីសារចូលជាសមាជិកថ្មី ហើយមក​ដល់​ពេល​នេះ មាន​រដ្ឋ​ជា​សមាជិក​ចំនួន ២៨ បាន​ធ្វើ​ដូច្នេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top