ព័ត៌មានអន្តរជាតិ

Update៖ ព្យុះកំបុតត្បូង វាយប្រហារ ទូទាំងរដ្ឋ Mississippi បណ្តាលឲ្យមនុស្សស្លាប់តិចបំផុត២៥នាក់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្រ្គោះបានសម្របខ្លួន តាមគំនរបាក់បែកកាលពីថ្ងៃសៅរ៍  បន្ទាប់ពីព្យុះដ៏ខ្លាំងមួយ បានបោកបក់ទូទាំងរដ្ឋ Mississippi ពេញមួយយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់ នៅទីនោះ និងមួយផ្សេងទៀតនៅក្នុងរដ្ឋ Alabama ដោយបានបាក់អគាររាប់សិបខ្នង និងនាំឲ្យខូចខាត ដោយសារព្យុះកំបុតត្បូងមួយទៀត ។

លោក Nicholas Price អ្នកឧតុនិយមបម្រើនៅសេវាកម្មអាកាសធាតុជាតិនៅទីក្រុង Jackson រដ្ឋ Mississippi បានលើកឡើងថា ខ្យល់ព្យុះកំបុតត្បូងបានស្ថិតនៅលើដីប្រហែល១ម៉ោង និងកាត់ផ្តាច់ផ្លូវ ដែលបានបំផ្លិចបំផ្លាញប្រវែងប្រហែល២៧៤ គីឡូម៉ែត្រ ។

ខ្សែវីដេអូដែលបានថតនៅទីក្រុង Rolling Fork ជាទីក្រុងដែលមានប្រជាជន រស់នៅ១.៧០០នាក់ នៅភាគខាងលិចរដ្ឋ Mississippi ដែលរងការវាយប្រហារខ្លាំងបំផុត បានបង្ហាញពីផ្ទះសម្បែងដួល រលំជាគំនរបាក់បែក គល់ឈើបានខ្ទេចខ្ទីដូចមែកឈើ និងរថយន្តដែលត្រូវបានបោះចោល ។ ប៉មទឹករបស់ក្រុងបានរំកិលមកនៅលើដី ។

អភិបាលខេត្ត Tate Reeves ដែលបានទៅពិនិត្យមើលទីក្រុង Silver City ដែលបានវាយប្រហារ ដោយព្យុះកំបុតត្បូងនោះ បានប្រកាសភាពអាសន្ន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top