បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ គឺលោក Yoav Gallant តិចជាងមួយថ្ងៃបន្ទាប់ពីលោក Gallant ប៉ុនប៉ងបញ្ឈប់កិច្ចខិតខំប្រឹងប្រែង ដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រី ដើម្បីរុះរើប្រព័ន្ធតុលាការរបស់ប្រទេស។ ភ្លាមៗនោះ ការតវ៉ាដ៏ធំបានផ្ទុះឡើង ដោយថ្កោលទោសទង្វើនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Gallant គឺជាអ្នកទីមួយនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu ដែលបែកបាក់សាមគ្គីជាមួយ នាយករដ្ឋមន្ត្រីលើសំណើរចំពោះការ គ្រប់គ្រងកាន់តែខ្លាំងលើការជ្រើសរើស ចៅក្រមតុលាការកំពូល និងដាក់កម្រិតអំណាចរបស់តុលាការលើ Knesset ។
ផែនការនេះត្រូវបានថ្កោលទោស ទាំងអន្តរជាតិ និងក្នុងស្រុកដែលជំរុញឱ្យមានជម្លោះ រវាងការិយាល័យនាយករដ្ឋមន្ត្រី និងយោធា។
រដ្ឋមន្ត្រីការពារជាតិបានព្រមានថា ភាពចលាចលជុំវិញការដណ្តើម អំណាចតាមផែនការរបស់នាយករដ្ឋមន្ត្រី កំពុងធ្វើឱ្យសន្តិសុខជាតិរបស់ អ៊ីស្រាអែលប្រឈមនឹងហានិភ័យ ហើយដូច្នេះគាត់មិនអាចគាំទ្របានទេ។ លោក Gallant បានប្រកាសនៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា “ភាពប្រេះឆានៅក្នុងសង្គម របស់យើងកំពុងពង្រីក និងជ្រៀតចូលកងកម្លាំងការពារអ៊ីស្រាអែល” ដែលបណ្តាលឱ្យ “គ្រោះថ្នាក់ច្បាស់លាស់ និងភ្លាមៗ និងជាក់ស្តែងចំពោះសន្តិសុខរបស់រដ្ឋ” ។ “ខ្ញុំនឹងមិនចូលរួមក្នុងរឿងនេះទេ”។
លោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសបណ្តេញលោក Yoav Gallant ចេញមិនដល់២៤ម៉ោង ក្រោយមកក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីថ្ងៃអាទិត្យ ហើយក៏បានបង្កើតការតវ៉ាឡើងភ្លាមៗផងដែរ។ ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីបរិហារនូវអ្វីដែលត្រូវបាន យល់ឃើញយ៉ាងទូលំទូលាយថា ជាការបំពានដោយមិនដឹងខ្លួន ដោយនាយករដ្ឋមន្ត្រី។ ក្រុមអ្នកតវ៉ាបានបិទផ្លូវហាយវេ Ayalon របស់ទីក្រុង Tel Aviv ក្នុងទិសដៅទាំងពីរ ខណៈអ្នកផ្សេងទៀតបានប្រមូលផ្តុំគ្នា នៅខាងក្រៅផ្ទះរបស់ Likud Party MKs និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ៕
ប្រែសម្រួលៈ ណៃ តុលា