ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ គូសបញ្ជាក់ការទាមទារច្រើន ចំណុចសម្រាប់សន្តិភាពនៅអ៊ុយក្រែន

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Mikhail Galuzi កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការគូសបញ្ជាក់និងលើកឡើង ចំពោះបញ្ជីនៃការចង់បាន ពីសំណាក់ភាគីរុស្សីចំពោះ រដ្ឋាភិបាលទីក្រុងគៀវដើម្បីអាចឈានទៅដល់ កិច្ចព្រមព្រៀងសន្តិភាពមួយរវាងគ្នាបាន។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃពុធនិងត្រូវបានយកមកចេញផ្សាយដោយ RT លោក Galuzin បានថ្លែងថាអនាគតរបស់អ៊ុយក្រែនខ្លួនឯង គឺអាស្រ័យទៅលើការខិតខំបំពេញ តាមការងារឲ្យបានលឿនបំផុតនៃ រដ្ឋាភិបាលទីក្រុងគៀវទៅតាមចំណុច ដែលរុស្សីចុងបាននិងជាពិសេសក្រុមអ្នកគាំទ្រ នៅលោកខាងលិចត្រូវតែទទួលស្គាល់ការពិត។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន RTVI លោក Galuzin បានបន្តថាសម្រាប់អ៊ុយក្រែន ដែលចង់បានសន្តិភាព ត្រូវតែចាំបាច់ដំបូងដើរតាមជំហ៊ាន ដែលរុស្សីបានទាមទារក្នុងនោះដំបូង ត្រូវលប់ចោលកងកម្លាំងយោធាទាំងអស់ និងបញ្ចប់ការផ្គត់ផ្គង់អាវុធទាំងស្រុង ពីលោកខាងលិច។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីជំហ៊ានដែលរុស្សី ធ្លាប់បានលើកឡើងខាងលើ២ចំណុចនេះ ក៏មានប៉ុន្មានចំណុចទៀតដែលរុស្សីបានបន្ថែមផងដែរ ដូចជាការទាមទារឲ្យមាន ការដកចោលទាំងអស់នូវទណ្ឌកម្មប្រឆាំងរុស្សី ហើយជាពិសេសទាមទារឲ្យលោកខាងលិច ក្នុងការទូទាត់សំណងក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលបំផ្លាញដោយអ៊ុយក្រែនតាំងតែ ពីឆ្នាំ២០១៤៕

ប្រែសម្រួល៖ ស៊ុន លី

To Top