ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេសឥណ្ឌូនេស៊ី

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទគ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានវាយប្រហារមកលើកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី ដោយបានរញ្ជួយផ្ទះអ្នកស្រុក បង្កឲ្យមានការភ័យស្លន់ស្លោ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួស ឬខូចខាតនោះទេ ។

ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅក្នុងសមុទ្រភាគនិរតីនៃទីក្រុង Padangsidempuan ភាគខាងជើងនៃកោះស៊ូម៉ាត្រា មានជម្រៅ៨៤គីឡូម៉ែត្រ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យភូគព្ភសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានរាយការណ៍ឲ្យដឹងដូច្នេះ ។

គ្រោះរញ្ជួយដីនេះបានកើតឡើងប្រហែលម៉ោង៩និង៥៩នាទីយប់ ។

ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្ររបស់ប្រទេសនេះបានឲ្យដឹងថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយនេះទេ ប៉ុន្តែបានប្រាប់អ្នកស្រុកដែលនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីឱ្យប្រុងប្រយ័ត្នចំពោះការរញ្ជួយដីដែលអាចកើតមានឡើង ។

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួស ប៉ុន្តែអ្នកស្រុកមួយចំនួនបានរាយការណ៍ថា ផ្ទះរបស់ពួកគេបានរញ្ជួយ ។

លោក Dody អ្នកស្រុកនៃតំបន់ North Tapanuli នៅភាគខាងជើងកោះស៊ូម៉ាត្រា បានឲ្យដឹងថា “គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង និងយូរផងដែរ ។ វាមិនដូចជាការរញ្ជួយដីធម្មតានោះទេ។ លើកនេះផ្ទះរបស់យើងញ័រខ្លាំងណាស់” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top