ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំការងារអប់រំក្រោមប្រធានបទស្តីពី ការសិក្សានិងអនុវត្តគំនិតស្តីពីសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ប្រារព្ធធ្វើនៅទីក្រុងប៉េកាំង

នៅថ្ងៃទី៣ ខែមេសា កិច្ចប្រជុំការងារអប់រំក្រោមប្រធានបទស្តីពីការសិក្សានិងអនុវត្តគំនិតស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានសង្កត់ធ្ងន់ថា គោលដៅដ៏អស្ចារ្យស្តីពីការកសាងប្រទេសខ្លាំងក្លា និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញបានលើកទឹកចិត្តឱ្យយើងខិតខំតស៊ូឆ្ពោះទៅមុខ ហើយសមាជិកបក្សកុម្មុយនីស្តជំនាន់យើងមានបេសកកម្មដ៏ថ្លៃថ្លា និងទំនួលខុសត្រូវធំ។

យើងត្រូវចាត់ទុកការអប់រំលើកនេះជាឱកាសមួយដើម្បីពង្រឹងទ្រឹស្តីច្នៃប្រឌិតថ្មីរបស់បក្ស បន្តលើកកម្ពស់កម្រិតម៉ាក្សនិយមរបស់បក្សទាំងមូល បន្តពង្រឹងសមត្ថភាពកាន់អំណាចនិងដឹកនាំរបស់បក្ស និងប្រមូលផ្តុំកម្លាំងសម្រាប់ដំណើរថ្មី ធ្វើកិច្ចខិតខំប្រឹងប្រែង និងដើរឆ្ពោះទៅមុខយ៉ាងអង់អាចក្លាហាន ព្រមនិងរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយ៕

To Top