រីយ៉ូ៖ រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក Mauro Vieira បានច្រានចោលការរិះគន់របស់សហរដ្ឋអាមេរិក ចំពោះគោលនយោបាយ ការបរទេសរបស់ប្រេស៊ីល កាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិកលោក John Kirby បានចោទប្រកាន់ប្រេស៊ីលពីបទ “សេពគប់ការឃោសនារបស់រុស្ស៊ី និងចិន” អំពីវិបត្តិអ៊ុយក្រែន នៅព្រឹកថ្ងៃនោះ។
លោក Vieira បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹង សំណួររបស់សារព័ត៌មាននៅឯ គេហដ្ឋានប្រធានាធិបតី Alvorada Palace ដែលជាកន្លែងប្រធានាធិបតីប្រេស៊ីល Luiz Inacio ថា “ខ្ញុំមិនយល់ព្រមទាល់តែសោះ” នៅពេលដែលលោក Lula da Silva បានទទួលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov កាលពីថ្ងៃចន្ទ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Lula បានលើកឡើងថា លោកខាងលិចកំពុងជំរុញឱ្យ មានសង្រ្គាមតាមរយៈការ ផ្តល់អាវុធដល់អ៊ុយក្រែន។ លោកបានបន្តថា សហរដ្ឋអាមេរិកត្រូវបញ្ឈប់ ការលើកទឹកចិត្តក្នុងសង្គ្រាម ហើយចាប់ផ្តើមនិយាយអំពីសន្តិភាព ៕
ប្រែសម្រួល ឈូក បូរ៉ា