ព័ត៌មានអន្តរជាតិ

ទីស្នាក់ការទូទៅ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូង សមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ បើកស្លាកជាផ្លូវការ

នៅថ្ងៃទី ២៦ ខែមេសា ទីស្នាក់ការទូទៅនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូង សមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវបានបើកស្លាកនៅទីក្រុង Guangzhou ប្រទេសចិន ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ការសាងសង់ទីស្នាក់ការទូទៅ ប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូង សមុទ្រក្វាងទុង-ហុង កុង-ម៉ាកាវ គឺជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅបន្ថែមទៀត រវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងខេត្ត Guangdong ។ CMG នឹងស្វែងយល់យ៉ាងស៊ីជម្រៅ នូវឧត្តមភាព នៃធនធានក្នុងមហាតំបន់ ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ លើវិស័យប្រព័ន្ធផ្សព្វផ្សាយថ្មី5G, ការស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យា 4K/8K និងការផ្ទេរ ឧស្សាហកម្មរូបភាព ភ្លឺច្បាស់កម្រិតHDជាដើម ដើម្បីបញ្ចូល កម្លាំងចលករថ្មី សម្រាប់ពន្លឿនការកសាង មហាតំបន់ឈូង សមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវឱ្យទៅជាតំបន់លំដាប់ពិភពលោក និងជាតំបន់ឈូងសមុទ្រ ដែលមានការអភិវឌ្ឍល្អបំផុត និងរំលេចពីគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ។

លោក Wang Weizhong អនុលេខាធិការគណៈកម្មការបក្ស ខេត្ត Guangdong និងជាអភិបាលខេត្ត Guangdong បានរំពឹងទុកថា CMG នឹងបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយ និងគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ របស់ខេត្ត Guangdong និងការកសាងមហាតំបន់ ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តទំនើបកម្មតាមបែបផែនចិន របស់ខេត្តGuangdong ។

គួរបញ្ជាក់ថា បន្ទាប់ពីទីស្នាក់ការទូទៅ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូង សមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវបើកស្លាក CMG នឹងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដ៏ស្អិតល្មួតជាមួយខេត្ត Guangdong ក្នុងវិស័យដូចជា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយ សេដ្ឋកិច្ចឌីជីថល ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា សកម្មភាពប្រយោជន៍សាធារណៈ គម្រោងទេសចរណ៍វប្បធម៌ជាដើម ដើម្បីបន្តអនុវត្តកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ៕

To Top