ព័ត៌មានអន្តរជាតិ

ចិន ធ្វើការពហិកា មិនចូលរួមកិច្ចប្រជុំ G20 នៅ Kashmir

បរទេស៖ អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោក Wang Wenbin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានថ្លែងថាប្រទេសចិននឹងមិនធ្វើការចូលរួម ក្នុងកិច្ចប្រចុំ G20 ដែលគ្រោងធ្វើឡើងនៅ Kashmir នោះឡើយ។

យោងតាមការចេញផ្សាយរបស់ RT ក៏បានបញ្ជាក់ដែរថាក្រៅពីប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសតួគី ក៏បានបញ្ជាក់ថានឹងមិនចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ ដូចគ្នាដែរ។

លោក Wang បានថ្លែងពន្យល់ទៅកាន់ក្រុមអ្នកកាសែតថា៖ ប្រទេសចិនបានធ្វើការប្រឆាំងយ៉ាងដាច់ខាត ក្នុងការរៀបចំទំរង់ នៃកិច្ចប្រជុំកំពូល G20 នៅក្នុងដែនដីដែលកំពុង ដែលមានជម្លោះបែបនេះ ហើយពួកយើងនឹងមិនចូលរួម ជាមួយនឹងកិច្ចប្រជុំបែបនេះ នោះទេ។

គួរឲ្យដឹងដែរថាកិច្ចប្រជុំ បណ្តាប្រទេស G20 សម្រាប់វិស័យទេសចរណ៍នឹងប្រារព្ធឡើង នៅក្នុងតំបន់ Kashmir ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែឧសភា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូល មេដឹកនាំ G20 ដែលនឹងធ្វើឡើង នៅក្នុងទីក្រុង New Delhi ក្នុងខែកញ្ញា៕

ប្រែសម្រួល៖ស៊ុនលី

To Top