ព័ត៌មានអន្តរជាតិ

ក្រុមតាលីប៉ង់ ប៉ះទង្គិចគ្នា ជាមួយនឹងកងកម្លាំង អ៊ីរ៉ង់

បរទេស៖ កងកម្លាំងរបស់តាលីប៉ង់ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបើកការបាញ់ប្រហារគ្នា មួយប្រាវ ជាមួយនឹងកងកម្លាំងឆ្មាំការពារសន្តិសុខ ព្រំដែន របស់អ៊ីរ៉ង់ ដែលជាលទ្ធផលមនុស្ស២នាក់ បានបាត់បង់ជីវិត។

យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា មកទល់ពេលនេះ ស្ថានភាពបានត្រឡប់មក រកភាពល្អប្រសើរឡើងវិញ និងស្ថិតក្រោមការគ្រប់គ្រង។

គួរឲ្យដឹងដែរថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងតំបន់ក្បែរព្រំដែន នៃប្រទេសអ៊ីរ៉ង់ Sistan និង Balucehstan ដែលប្រភពព័ត៌មាន បានអះអាងថាតាលីបង់ គឺជាអ្នកបាញ់ប្រហារមុន និងបានសម្លាំងឆ្មាំការពារសន្តិសុខអ៊ីរ៉ង់ ២នាក់ភ្លាមៗ។

ទោះបីជាយ៉ាងណាក្តី ក្រុមមន្ត្រីរបស់តាលីបង់ បានបញ្ជាក់ថាហេតុការណ៍នេះ កើតឡើងដោយសារតែអ៊ីរ៉ង់ គឺជាអ្នកបើកការវាយប្រហារ មកលើពួកគេមុន និងធ្វើឲ្យមនុស្សម្នាក់ទាំងសងខាង បានបាត់បង់ជីវិត ហើយជាច្រើននាក់ទៀតរងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top