តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ នាវារបស់ចិនចំនួន៣ រួមទាំងនាវាផ្ទុកយន្តហោះ ឈ្មោះ Shandong បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រ កោះតៃវ៉ាន់ ដែលអ្នកជំនាញម្នាក់បានឲ្យដឹងថា នេះជាការបង្ហាញឲ្យឃើញពីភាព “មិនធម្មតា” នៃកម្លាំងយោធារបស់ក្រុងប៉េកាំង នៅក្នុងអំឡុងពេលនៃភាពតានតឹងដ៏យូរ ។
ប្រទេសចិន បានទាមទារកោះតៃវ៉ាន់ ដែលនាំតាមបែបប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងយកកោះមួយនេះ នៅថ្ងៃណាមួយដោយបង្ខំ ប្រសិនបើចាំបាច់ ។
ចាប់តាំងពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បដិសេធថា កោះនេះជាផ្នែកមួយនៃប្រទេសចិន ត្រូវបានជាប់ឆ្នោតក្នុងឆ្នាំ ២០១៦ ក្រុងប៉េកាំងបានបង្កើនការលុកលុយតាមអាកាស និងសមុទ្រជុំវិញកោះនេះ ។
វត្តមានរបស់នាវាចម្បាំង របស់ប្រទេសចិន ត្រូវបានត្រួតពិនិត្យ និងប្រកាសជាប្រចាំជារៀងរាល់ថ្ងៃដោយក្រុងតៃប៉ិ ប៉ុន្តែនាវាផ្ទុកយន្តហោះ ដែលឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ដែលមានទទឹង១៨០គីឡូម៉ែត្រ មិនត្រូវបានគេឃើញ ចាប់តាំងពីខែមីនា ឆ្នាំ២០២២កន្លងមកនេះ ។
ក្រសួងការពារជាតិ កោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងនាវាចរកងទ័ពរំដោះប្រជាជន នៃនាវាចំនួន៣ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Shangdong បានឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ នៅម៉ោងប្រហែល ថ្ងៃត្រង់” ៕
ដោយ៖ ម៉ៅ បុប្ផាមករា