ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ទូរស័ព្ទអបអរជ័យជំនះ របស់លោកប្រធានាធិបតីតួគី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការ ទូរស័ព្ទទៅជូនពរលោកប្រធានាធិបតីតួគី Recep Tayyip Erdogan ចំពោះជ័យជំនះសាជាថ្មីក្នុងការប្រកួត ប្រជែងតំណែងជាប្រធានាធិបតីអាណត្តិក្រោយ។

នៅក្នុងជំនួបគ្នាតាមទូរស័ព្ទនោះផងដែរមេដឹកនាំ ទាំងពីរក៏បានព្រមព្រៀងក្នុងការបន្តពង្រឹងទំនាក់ ទំនងទ្វេភាគីនិងធ្វើយ៉ាងណានាំយកទំនាក់ទំនង នោះឲ្យកើនឡើងកាន់តែខ្ពស់បន្ថែមទៀត។

ភាគីលោក Netanyahu បានប្រាប់ទៅកាន់លោក Erdogan ថាលោកមានការប្តេជ្ញាចិត្តយ៉ាង ខ្លាំងក្នុងការបង្កើនសន្តិភាពនិងពង្រឹងកិច្ចសហប្រតិបត្តការ ទ្វេភាគីឲ្យបានកាន់តែស៊ីជម្រៅរវាងគ្នា។

គួរឲ្យដឹងដែរថាកិច្ចពិភាក្សាគ្នានេះ គឺជាសញ្ញាយ៉ាងល្អចុងក្រោយមួយទៀតនៃ ទំនាក់ទំនងរវាងអ៊ីស្រាអ៊ែលនិងតួគីខណៈដែលកាលពីខែសីហាឆ្នាំ២០២២ កន្លងមកនេះប្រទេសទាំងពីរទើបតែបាន បើកផ្លូវកាទូតរវាងគ្នាឡើងវិញបន្ទាប់ពីបានទទួលរង កំដៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top