តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៣ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា លោកនឹងមិនរំលាយសភាជាន់ទាបសម្រាប់ការបោះឆ្នោតមួយនៅក្នុងកំឡុងពេលសម័យប្រជុំសភាដែលកំពុងបន្តនោះទេ ដោយបញ្ចប់ការរំពឹងទុកជាច្រើនសប្តាហ៍ទៀត ។
លោក Kishida បានប្រាប់ដល់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់គាត់គឺ “ដោះស្រាយបញ្ហាប្រឈមដែលត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន” ហើយផ្អែកលើទស្សនៈនោះ “ខ្ញុំមិនគិតអំពីការរំលាយសភាតំណាងរាស្រ្តនៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្ននោះទេ” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន ដែលជាគណបក្សប្រឆាំងដ៏សំខាន់ គ្រោងនឹងដាក់សំណើមិនទុកចិត្តមួយប្រឆាំងនឹងគណៈរដ្ឋមន្ត្រីរបស់លោក Kishida កាលពីថ្ងៃសុក្រម្សិលមិញនេះ ។
ការផ្លាស់ប្តូរដែលបានគ្រោងទុកដោយគណបក្សប្រឆាំងគឺមិនមែនជារឿងចម្លែកអ្វីឡើយ នៅក្នុងអំឡុងពេលដំណើរការរហូតដល់ការបិទសម័យប្រជុំសភាធម្មតា ដែលជាធម្មតាត្រូវបានកោះប្រជុំនៅក្នុងខែមករា ហើយករណីនេះដែរ ស្ទើរតែប្រាកដណាស់ថា នឹងត្រូវបានបោះឆ្នោតទម្លាក់ដោយសំឡេងភាគច្រើនដើម្បីកាន់អំណាច ។
លោក Kishida បានសង្កត់ធ្ងន់ថា លោកបានស្នើឱ្យសមាជិកសភាដែលកំពុងកាន់អំណាច បោះឆ្នោតទម្លាក់ចលនាគ្មានទំនុកចិត្តទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា