ព័ត៌មានអន្តរជាតិ

ហូឡង់ នឹងរួមគ្នាជាមួយអាមេរិក និងជប៉ុន រឹតបន្តឹងវិធានការ ត្រួតពិនិត្យការនាំចេញ ឧបករណ៍ពាក់កណ្តាល ចម្លងពីប្រទេសចិន

បរទេស ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសហូរឡង់ បានប្រាប់អ្នកយកព័ត៌មានក្នុងដំណើរ ទស្សនកិច្ចទៅកាន់ ទីក្រុងវ៉ាស៊ីនតោនថា រដ្ឋាភិបាលហូឡង់ឆាប់ៗនេះ នឹងចូលរួមជាមួយ សហរដ្ឋអាមេរិក និងជប៉ុន ក្នុងពេលឆាប់ៗនេះ ក្នុងការដាក់ចេញនូវវិធានការ ត្រួតពិនិត្យការនាំចេញ ឧបករណ៍ពាក់កណ្តាលចម្លង ឬ បន្ទះឈីបថ្មីក្នុងគោលបំណង តាមដានបច្ចេកវិទ្យារសើបចេញ ពីប្រទេសចិនដោយសារតែការព្រួយបារម្ភ ចំពោះការប្រើប្រាស់ខុស ដែលអាចកើតមាន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា វិធានការនេះទំនងជារឹតបន្តឹង ការលក់ទៅប្រទេសចិន ដោយក្រុមហ៊ុន ASML ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីន បោះពុម្ពបន្ទះឈីបទំនើបបំផុត របស់ពិភពលោក ដែលកាលពីឆ្នាំមុនបានបង្ហាញ “ការក្លែងបន្លំទិន្នន័យដោយគ្មានការអនុញ្ញាត” ដោយអតីតបុគ្គលិកនៅក្នុងប្រទេសចិន ។

សហរដ្ឋអាមេរិកក្នុងខែតុលា ឆ្នាំ ២០២២ បានប្រកាសពីវិធានការត្រួតពិនិត្យការនាំចេញ របស់ខ្លួនដែលប៉ះពាល់ដល់ការ រួមបញ្ចូលគ្នានៃកុំព្យូទ័រកម្រិតខ្ពស់ និងធាតុផលិតបន្ទះឈីប semiconductor មួយចំនួន ។

សហរដ្ឋអាមេរិកបាននិយាយថា វិធានការនេះគឺសំដៅលើធាតុដែល “អាចផ្តល់ការរួមចំណែកដោយផ្ទាល់ ដល់ការជំរុញការសម្រេចចិត្ត ផ្នែកយោធា” ដូចជា “ការរចនា និងសាកល្បងអាវុធ ប្រល័យលោក (WMD) ការផលិតឧបករណ៍ពាក់កណ្តាលចម្លង សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធយោធា កម្រិតខ្ពស់ និងការអភិវឌ្ឍប្រព័ន្ធឃ្លាំមើលកម្រិតខ្ពស់ ដែល អាចប្រើសម្រាប់ការអនុវត្តយោធា និងការរំលោភសិទ្ធិមនុស្ស»៕

To Top