ព័ត៌មានអន្តរជាតិ

ជប៉ុន បង្កើនចំនួនបុគ្គលិក នៅទូតក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ ប្រទេសជប៉ុនបានសម្រេចចិត្ត បង្កើនចំនួនបុគ្គលិករបស់ខ្លួន ធ្វើការនៅក្នុងស្ថាតទូតប្រចាំប្រទេសអ៊ុយក្រែន ដើម្បីអាចសម្របខ្លួនទៅនឹង ការងារកើនតែច្រើនឡើង នៅក្នុងការគាំទ្រដែលទទួលបាន ពីប្រទេសក្នុងតំបន់ អឺរ៉ុបខាងកើតនិងក៏ដូចជាផែនការនៃ ការពង្រីកការងារកាទូតបន្ថែមទៀត នៅក្នុងប្រទេសនេះ។

យោងតាមការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងបេសកកម្មកាទូត នៅក្នុងទីក្រុងគៀវក្រសួងការបរទេសជប៉ុន បានបង្កើនចំនួនបុគ្គលិកធ្វើការ នៅក្នុងការិយាល័យតំណាងឲ្យប្រទេស ឧស្សាហកម្មចំនួន៧ ក្នុងការគាំទ្រដល់កិច្ចការងារស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងក៏ដូចជាការគាំទ្របញ្ហាមនុស្សធម៍ នៅក្នុងប្រទេសអ៊ុយក្រែនផង។

គួរឲ្យដឹងដែរថា ក្នុងនាមជាប្រធាននៃ ប្រទេសមហាអំណាចទាំង៧ឬ G7 ក្នុងឆ្នាំនេះប្រទេសជប៉ុន បានខិតខំធ្វើការងារយ៉ាងខ្លាំង ក្នុងការសម្របសម្រួលកិច្ចការងារ របស់សមាជីកក្នុងការវាស់វែង និងការវាយតម្លៃពាក់ព័ន្ធនានា ដើម្បីជួយគាំទ្រដល់អ៊ុយក្រែនក្នុងគ្រា ដែលកំពុងរងការវាយប្រហារដោយ ប្រទេសរុស្សីតាំងតែពីខែកុម្ភៈឆ្នាំ២០២២។

ក្រសួងការបរទេសជប៉ុនក៏បានថ្លែងដេរថា ស្ថិតនៅក្រោមក្របខណ្ដនៃការចែករំលែក ព័ត៌មានជាមួយនឹងអ៊ុយក្រែននោះប្រទេសជប៉ុន និងសមាជីកដទៃទៀតរបស់ G7 ក៏បានរៀបចំកិច្ចប្រជុំកំពូលៗជាច្រើន រវាងរដ្ឋមន្ត្រីរបស់អ៊ុយក្រែនជាមួយនឹង មន្ត្រីរបស់សមាជិកក្នុងចំនួនជាច្រើនដងបន្ថែមទៀតផងដែរ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top