ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អះអាងថា ផ្កាយរណបចារកម្ម កូរ៉េខាងជើង ​គ្មានសមត្ថភាពស៊ើប យកការណ៍ យោធានោះទេ​

ប្រភព ៖Kyodo

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានយកមកវិញនូវបំណែកនៃផ្កាយរណបចារកម្ម របស់កូរ៉េខាងជើង ដែលត្រូវបានបាញ់បង្ហោះ កាលពីខែឧសភា ប៉ុន្តែបានធ្លាក់ចូលទៅក្នុងសមុទ្រលឿង ដោយបានសន្និដ្ឋានថា វាមិនមានឧបករណ៍ ប្រើប្រាស់យោធានោះទេ។

អ្នកជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការវិភាគលើបំណែកផ្កាយរណប ហើយបានរកឃើញថា ផ្កាយរណបនេះមិនមាន លទ្ធភាពប្រើប្រាស់ សម្រាប់ការឈ្លបយកការណ៍ យោធានោះទេ នេះបើយោងតាមអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង ។

កូរ៉េខាងជើង ​បាន​ព្យាយាម​មិន​ជោគជ័យ ​ក្នុង​ការ​ដាក់​ផ្កាយរណប​ឈ្លបយកការណ៍​យោធា ​ទៅកាន់​គន្លង​អវកាស​កាលពី​ថ្ងៃទី ៣១ ឧសភា នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន ។

ទីក្រុងព្យុងយ៉ាង បានសារភាពនៅថ្ងៃតែមួយ ដែលការបាញ់បង្ហោះផ្កាយរណប បានបរាជ័យ ប៉ុន្តែបានសន្យាថា នឹងធ្វើការប៉ុនប៉ង ក្នុងការបាញ់បង្ហោះមួយទៀត “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top