ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន រៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៦ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

ថ្ងៃទី៣១ ខែកក្កដា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ក្រសួងការពារជាតិចិនបានរៀបចំ ពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៦ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Li Shangfu សមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកថា ។

លោក Li Shangfu បានលើកឡើងថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវស្មារតីសមាជបក្សលើកទី២០ អនុវត្តឱ្យបានស៊ីជម្រៅនូវគំនិតរបស់លោក Xi Jinping ស្តីពីការកសាងកងទ័ពខ្លាំងក្លា អនុវត្តឱ្យបានស៊ីជម្រៅនូវ គោលការណ៍ណែនាំនៃយុទ្ធសាស្ត្រ យោធាក្នុងយុគសម័យថ្មី បង្កើនកិច្ចកសងបក្សក្នុងជួរ ទ័ពដោយគ្រប់ជ្រុងជ្រោយ បង្កើនការបង្វឹកបង្ហាត់ទាហាន និងត្រៀមប្រយុទ្ធដោយគ្រប់ជ្រុងជ្រោយ បង្កើនអភិបាលកិច្ចខាងយោធា ដោយគ្រប់ជ្រុងជ្រោយ ពង្រឹងនិងលើកកម្ពស់ប្រព័ន្ធ និងសមត្ថភាពយុទ្ធសាស្ត្រ ស្តីពីសមាហរណកម្មយោធា ជំរុញបុព្វហេតុបង្រួបបង្រួមជាតិដោយ មិនងាករេ សម្រេចបាននូវគោលដៅតស៊ូមួយ រយឆ្នាំរបស់កងទ័ព ពន្លឿនការកសាងកងទ័ពប្រជាជនឱ្យ ទៅជាកងទ័ពលំដាប់ពិភពលោក ។ កងទ័ពចិននឹងអនុវត្តយ៉ាងស្មោះត្រង់ នូវគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលលើកឡើងដោយលោក Xi Jinping បន្តធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ អន្តរជាតិលើវិស័យយោធា មានភាពកាន់តែស៊ីជម្រៅ ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជា និងកម្លាំងចលករកាន់តែច្រើន ដល់ពិភពលោកបច្ចុប្បន្នដែល មានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top