ព័ត៌មានអន្តរជាតិ

Update ៖ ករណីធ្លាក់យន្តហោះ ធុនស្រាលនៅម៉ាឡេស៊ី បណ្តាលឲ្យស្លាប់ មនុស្ស១០នាក់

ប្រភព៖Xinhua

កូឡាឡំាពួរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ លោក Anthony Loke Siew Fook រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេស ម៉ាឡេស៊ី បានថ្លែងថា មនុស្សចំនួន១០នាក់បានស្លាប់ បក្រោយពីមានហេតុការណ៍ ធ្លាក់យន្តហោះធុនស្រាលនៅរដ្ឋ Selangor របស់ប្រទេសម៉ាឡេស៊ី ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយឧបទ្ទវហេតុនេះ លោក Loke បានលើកឡើងថា មិនមានអ្នកនៅរស់ទេ នៅក្នុងចំណោមអ្នកដំណើរ៦នាក់ និងនាវិក២នាក់នៅលើយន្តហោះ ដោយ២នាក់ទៀតបានស្លាប់នៅលើដី នៅពេលដែលយន្តហោះបានធ្លាក់ ។

គេបានដឹងថា យន្តហោះបានចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិ Langkawi នៅវេលាម៉ោង២និង០៨នាទីរសៀល ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍នៅមុននេះថា យន្តហោះបានធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន Sultan Abdul Aziz Shah ហើយគេដឹងថា នឹងត្រូវបានឲ្យធ្វើការចុះចត នៅម៉ោង២និង៤៨នាទីរសៀល ។

អាជ្ញាធរបានឲ្យដឹងថា “នៅវេលាម៉ោង២និង៥១នាទីរសៀល ខាងគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាស Subang បានសង្កេតឃើញមានផ្សែងហុយ ចេញពីកន្លែងធ្លាក់ ប៉ុន្តែមិនមានការហៅ ទូរស័ព្ទ ចេញនៅថ្ងៃណាមួយ ដោយយន្តហោះនោះទេ ក្រោយមកមជ្ឈមណ្ឌល សម្របសម្រួលការ ជួយសង្គ្រោះអាកាសទីក្រុងកូឡាឡាំពួរ បានធ្វើឱ្យសកម្ម ដើម្បីសម្របសម្រួល បេសកកម្មស្វែងរក និងជួយសង្គ្រោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top