ព័ត៌មានអន្តរជាតិ

ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិន ដែលលោកស៊ីជីនភីង ចូលចិត្តប្រើ» រដូវកាលទី២ ចាក់ផ្សាយនៅទ្វីបអាហ្រ្វិក

ខណៈលោកស៊ីជីនភីង ប្រធានរដ្ឋចិន អញ្ជើញទៅចូលរួមកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេសBRICS ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសអាហ្រ្វិកខាងត្បូង ពិធីចាក់ផ្សាយភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក ស៊ី ជីនភីង ចូលចិត្តប្រើ»រដូវកាលទី២ ដែលបញ្ចូលសំឡេង ជាភាសាអង់គ្លេស ភាសាបារាំង ភាសាអារ៉ាប់ ភាសាហូសា និងភាសាស្វាហ៊ីលី ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងចូហានណេសបឺក កាលពីថ្ងៃទី២០ ខែសីហា ។ កម្មវិធីភាពយន្តនេះ នឹងត្រូវចាក់ផ្សាយនៅប្រព័ន្ធ សារព័ត៌មានសំខាន់ៗចំនួន៦២ នៃប្រទេសអាហ្រ្វិកចំនួន៣៨ ។

ថ្លែងក្នុងសុន្ទរកថា លោក ShenHaixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ឆ្នាំនេះជាខួបទី១០ នៃការដែលលោកស៊ីជីនភីង បានលើកឡើង នូវទស្សនៈ អំពីគោលនយោបាយ ចំពោះអាហ្រ្វិក ស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ ស្មោះត្រង់និងទស្សនៈសច្ចៈ និងផលប្រយោជន៍ដ៏ត្រឹមត្រូវ។ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនបាននាំមកនូវភាព យន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីងចូលចិត្តប្រើ» រដូវកាលទី២ដែលជាកម្មវិធីឆ្នើម ជូនដល់ទស្សនិកជន អាហ្រ្វិក ជឿជាក់ថា កម្មវិធីនេះ នឹងផ្តល់ជាបង្អួចមួយដល់ មិត្តអាហ្រ្វិកក្នុងការស្វែងយល់ពីគំនិត អភិបាលកិច្ចជាតិ របស់លោក ប្រធានរដ្ឋចិនស៊ីជីនភីង ដើម្បីយល់ដឹង ឱ្យបានកាន់តែស៊ីជម្រៅ នូវវប្បធម៌ចិន ពុទ្ធិចិននិងស្មារតីចិន ទទួលអារម្មណ៍យ៉ាងស៊ីជម្រៅ ពីភាពទាក់ទាញ ដ៏ពិសេស នៃកិច្ចកសាងអរិយធម៌ទំនើប នៃប្រជាជាតិចិន ក៏ដូចជាទទួលអារម្មណ៍ពីភាពអាចជឿទុកចិត្តបាន ភាពគួរឱ្យស្រឡាញ់និងភាព គួរឱ្យស្ងប់ស្ងែងរបស់ចិន ក្នុងយុគសម័យថ្មី ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top