ព័ត៌មានអន្តរជាតិ

លោកស៊ីជីនភីង ប្រធានរដ្ឋចិន ជួបពិភាក្សា ជាមួយលោក Ramaphosa ប្រធានាធិបតី អាហ្រ្វិកខាងត្បូង

ព្រឹកថ្ងៃទី២២ ខែសីហា តាមម៉ោងក្នុងតំបន់ លោកស៊ីជីនភីង ប្រធានរដ្ឋចិន បានជួបពិភាក្សា ជាមួយលោក Ramaphosa ប្រធានាធិបតី អាហ្រ្វិកខាងត្បូង នៅទីស្តីការប្រធានាធិបតី ក្រុងព្រីតូរីយ៉ា ។

ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីង បានលើកឡើងថា ក្រោមការដឹកនាំ របស់ លោកប្រធានាធិបតី កិច្ចកសាងប្រទេសជាតិ និងកម្លាំងឥទ្ធពលអន្តរជាតិ របស់អាហ្រ្វិកខាងត្បូង បានកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ។ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ នៅលើទឹកដី ដ៏អស្ចារ្យ នៃអាហ្រ្វិកខាងត្បូង ខ្ញុំបានមើលឃើញ ដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍយ៉ាងផុលផុស នៃទំនាក់ទំនងរវាងចិន និងអាហ្រ្វិកខាងត្បូង ។

ហេតុអ្វីបានជាទំនាក់ទំនងរវាងចិន និងអាហ្រ្វិកខាងត្បូង មានភាពល្អប្រសើរ និងចំណងមិត្តភាពរវាងចិន និងអាហ្រ្វិកខាងត្បូង មានភាពស៊ីជម្រៅ បញ្ហាគន្លឹះ គឺស្ថិតនៅត្រង់ថា ប្រទេសទាំងពីរនិងបក្សទាំងពីរ បានរួមសុខរួមទុក្ខគ្នាលើផ្លូវអភិវឌ្ឍន៍រៀងខ្លួន ។ បច្ចុប្បន្ននេះ ឈរលើទីចាប់ផ្តើមថ្មី នៃប្រវត្តិសាស្រ្ត ការបន្តវេនចំណងមិត្តភាព ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនការសហការ និងសម្របសម្រួលគ្នា គឺជាក្តីបំណងរួមរបស់ប្រទេសទាំងពីរ ហើយក៏ជាភារកិច្ចធ្ងន់ ដែលយុគសម័យផ្តល់ដល់ពួកយើងផងដែរ ។ ខ្ញុំរីករាយរួមជាមួយលោកប្រធានាធិបតី ធ្វើកិច្ចខិតសំប្រឹងប្រែង ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអាហ្រ្វិកខាងត្បូង ឱ្យឡើងដល់កម្រិតថ្មីទៀត៕
អត្ថបទ និងរូបភាពដោយ ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top