បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះបានអះអាងថា កងកម្លាំងយោធាអ៊ុយក្រែន បច្ចុប្បន្នពិតជាកំពុងដំណើរការប្រតិបត្តិការវាយបកមានសភាពយឺតយ៉ាវខ្លាំងមែនទែនប្រឆាំងនឹងប្រទេសរុស្សី។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានចេញផ្សាយជាច្រើនរបស់អន្តរជាតិធ្លាប់បានចេញផ្សាយថា លោកខាងលិច កំពុងបាត់បង់ជំនឿមកឲ្យរដ្ឋាភិបាលទីក្រុងគៀវ ចំពោះប្រតិបត្តិការយោធាវាយបកលើកនេះ។
មេដឹកនាំរបស់អ៊ុយក្រែន រូបនេះបានបន្តទៀតថា៖ ពួកយើងអាចមើលឃើញហើយ នូវគោលដៅទាំងឡាយដែលអ៊ុយក្រែន កំពុងវាយលុក។ថ្វីត្បិតែយើងបានរុលទៅមុខក្តីប៉ុន្តែវាពិតជាមានភាពលំបាកខ្លាំងណាស់សម្រាប់យើង ហើយជាពិសេសចំការមីនដ៏ក្រាស់ជាមួយនឹងមីនរាប់ពាន់គ្រាប់ ស្ទើរគ្រប់ទីតាំងផងនោះ។
ទោះបីជាយ់ាងណាក្តីថ្លែងនៅក្នុងជំនួបជាមួយនឹងមេដឹកនាំប្រទេសហ្វាំងឡង់លោក Zelensky បានបន្តបញ្ជាក់ទៀតថា ដោយយោងតាមរបាយការណ៍ដែលយើងមានកងទ័ពអ៊ុយក្រែន នៅតែបានឆ្ពោះទៅមុខដោយយឺតយ៉ាវ ប៉ុន្តែនៅក្នុងគោលដៅដ៏ត្រឹមត្រូវមួយ៕ ប្រែសម្រួល៖ស៊ុនលី
