ព័ត៌មានអន្តរជាតិ

ឃាតក ២នាក់ ដែលអាមេរិកកំពុងតាមចាប់ខ្លួន គឹកំពុងរស់នៅយ៉ាងសម្ងាត់ ក្នុងប្រទេសវៀតណាម

បរទេស៖ ជនសង្ស័យពីរនាក់ដែលសហរដ្ឋអាមេរិក តាមចាប់ខ្លួនពីបទឃាតកម្ម គឺឈ្មោះ Polie Phan និង ឈ្មោះ Jaiden Nguyen បានភៀសខ្លួនទៅប្រទេសវៀតណាម ដោយក្លែងខ្លួនជាអ្នកទេសចរ ប៉ុន្តែមិនអាចគេចផុតពីយុត្តិធម៌បានឡើយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា Phan អាយុ ២៦ ឆ្នាំ និង Nguyen អាយុ ២៥ ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទឃាតកម្មចំនួនពីរនៅទីក្រុង Houston រដ្ឋ Texas កាលពីខែមករា។ ប៉ូលីស Interpol ក៏បានចេញដីកាចាប់ខ្លួនអ្នកទាំងពីរនៅថ្ងៃទី ១៨ ខែមេសា។

ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម ត្រូវបានជូនដំណឹងអំពីវត្តមាន របស់ជនសង្ស័យដែលមានគ្រោះថ្នាក់ខ្លាំងទាំង ២នាក់នេះនៅក្នុងប្រទេស។ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (C02) បានដឹកនាំនាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រី C02 ម្នាក់បាននិយាយថា “គោលបំណងចម្បងគឺ ដើម្បីចាប់ខ្លួនជនសង្ស័យ និងរារាំងពួកគេពីសកម្មភាពឧក្រិដ្ឋកម្ម បន្ថែមទៀតនៅក្នុងប្រទេសវៀតណាម” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top