ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ជឿជាក់ថា ការពង្រីកខ្លួនរបស់ BRICS នឹងជម្រុញការ អភិវឌ្ឍរបស់សកល

ប្រភព៖Xinhua
" "

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ Ebrami Raisi បានលើកសរសើរយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សមាជិក BRICS ហើយសាទរ​ថា​ វា​ជា​ជំហាន​គួរ​ឱ្យ​រីករាយ​ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ អភិវឌ្ឍ​នៅ​ទូទាំង​ពិភពលោក។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូល BRICS លើកទី១៥ នៅក្នុងទីក្រុង Johannesburg ក្នុងប្រទេសអាហ្វ្រិក ដែលជាកិច្ចប្រជុំបាន អនុញ្ញាតិឲ្យឲ្យសមាជិកថ្មីមួយចំនួនទៀត នឹងអាចចូលរួមក្នុងប្លុកសេដ្ឋកិច្ចថ្មីនេះ ដែលក្នុងនោះមានទាំងអ៊ីរ៉ាក់អាហ្សង់ទីនអេហ្ស៊ីបអេត្យូ ពីនិអារ៉ាប៊ីសាអូឌីត។

" "

លោក Raisi បានសម្តែងការជឿ ជាក់របស់គាត់ថា ការដាក់បញ្ចូលរបស់អ៊ីរ៉ង់នៅក្នុង BRICS នឹងបង្កើតផលប៉ះពាល់ ជាប្រវត្តិសាស្ត្រ ដោយកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជំរុញគោលការណ៍យុត្តិធម៌ និងក្រមសីលធម៌ ហើយទីបំផុតការជំរុញឱ្យមានសន្តិភាពពិភពលោកយូរអង្វែង។

" "

លោកRaisi បានពិពណ៌នា ទៀតថា BRICS ថាជានិមិត្តសញ្ញានៃការផ្លាស់ប្តូរ បែបនេះនៅក្នុងទំនាក់ទំនងពិភពលោក ដែលអាចជួយដោះស្រាយបញ្ហា របស់សហគមន៍អន្តរជាតិ ជាពិសេសនៅពេល ដែលការជឿទុកចិត្ត ជាសកលនៅក្នុងក្រុមកំពុងកើនឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top