ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក អូស្ត្រាលី ហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធ កងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងត្បូង

ប្រភព ៖ Kyodo

តូក្យូ ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងហ្វីលីពីន បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងត្បូង ចំពេលមានការប៉ុនប៉ងជាបន្តបន្ទាប់របស់ចិន ដើម្បីរារាំងសកម្មភាពផ្គត់ផ្គង់របស់ទីក្រុងម៉ានីល នៅឯមូលដ្ឋានយោធានៅក្នុងទឹក ។

ការហ្វឹកហ្វឺនរបស់ប្រទេសទាំង៤ នៅថ្ងៃព្រហស្បតិ៍នេះកើតឡើង បន្ទាប់ពីនាវាឆ្មាំឆ្នេរសមុទ្រចិន បានបាញ់កាណុងបាញ់ទឹកនៅកប៉ាល់ ដែលជួលដោយយោធាហ្វីលីពីន នៅជិតឆ្នេរ Thomas Shoal ទីពីរដែលគ្រប់គ្រងដោយទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង កាលពីដើមខែនេះ។

ក្រសួងបានឲ្យដឹងថា នាវាពិឃាតដ៏ធំបំផុត របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន Izumo និងនាវាពិឃាត Samidare បានចូលរួមក្នុងសមយុទ្ធនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោងតាមក្រសួងបានឱ្យដឹងថា នាវាជប៉ុនទាំងពីរនឹងចូលចត នៅកំពង់ផែក្រុងម៉ានីល ចាប់ពីថ្ងៃសុក្រដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ នាវាពិឃាត Izumo គ្រោងនឹងក្លាយទៅជានាវាផ្ទុកយន្តហោះ de facto បន្ទាប់ពីបានឆ្លងកាត់ការជួសជុលបន្ថែម ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ឬឆ្នាំ២០២៥។

ក្រសួងបានឲ្យដឹងថា កប៉ាល់ប្រយុទ្ធរបស់កងទ័ពជើងទឹកអាមេរិក Mobile, កប៉ាល់វាយលុក amphibious របស់អូស្ត្រាលី Canberra, frigate Anzac និងយន្ដហោះចម្បាំង F-35A និងនាវាចុះចតរបស់កងទ័ពជើងទឹកហ្វីលីពីន Dabao Del Sur គឺជាដែលចូលរួមក្នុងសមយុទ្ធនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top