ព័ត៌មានអន្តរជាតិ

សាកសពចំនួន៩នាក់ រកឃើញនៅភាគខាងកើត នៃប្រទេសប្រេស៊ីល

ប្រភព៖AFP

រីយ៉ូឌឺចាណេរ៉ូ ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា ប៉ូលិសស៊ីវិលបានឲ្យដឹងថា សាកសពចំនួន៩រួម ទាំងកុមារ៩នាក់ ត្រូវបានគេរកឃើញ កាលពីថ្ងៃចន្ទនៅក្នុងទីក្រុង Salvador រដ្ឋធានីនៃរដ្ឋ Bahia ស្ថិតនៅភាគខាងកើត នៃប្រទេសប្រេស៊ីល ។

សាកសពខ្លះបានឆេះ សល់ផេះនៅក្នុងផ្ទះ២ជាប់គ្នាក្នុងក្រុង Mata de Sao Joao ក្នុងតំបន់ទីប្រជុំជនធំជាងរបស់ ក្រុងSalvador ។

សាកសពស្ត្រី២នាក់ ដែលមានរបួសដោយសារគ្រាប់កាំភ្លើងត្រូវបានរកឃើញនៅក្នុងផ្ទះមួយកន្លែង ចំណែកជនរងគ្រោះ ដែលនៅសេសសល់ ត្រូវបានភ្លើងឆេះ ។

ប៉ូលិសស៊ីវិលបានឲ្យដឹងថា ពួកគេមិនបានបដិសេធចោលពីលទ្ធភាព ដែលជនរងគ្រោះត្រូវបានគេសម្លាប់ និងដុតដើម្បីធ្វើឲ្យពិបាកកំណត់ អត្តសញ្ញាណនោះទេ ។

អ្នកនៅរស់រានមានជីវិតអាយុ១២ឆ្នាំ ដែលមានការរលាកលើរាងកាយ ជាងពាក់កណ្តាលក៏ត្រូវបានរកឃើញផងដែរ ។ នាងត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យក្នុងទីក្រុង Salvador ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top