បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសតួគីបានត្រៀមខ្លួនរួចជាស្រេចហើយ សាជាថ្មីម្តងទៀតក្នុងការនាំយកអ៊ុយក្រែន និងរុស្សីមកកាន់តុចរចាសាជាថ្មី។
យោងតាមការចេញផ្សាយរបស់ RT ក៏បានសរសេរថាក្នុងនោះប្រធានាធិបតីរុស្សីលោក Vladimir Putin បានចង្អុលបង្ហាញ និងចោទប្រកាន់រដ្ឋាភិបាលទីក្រុងគៀវនោះទេ ដែលបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពរវាងគ្នានឹងគ្នា។
ថ្លែងនៅក្នុងអំឡុងពេលនៃ កិច្ចប្រជុំរវាងមេដឹកនាំតួគី និងរុស្សីនៅក្នុងទីក្រុង Sochi លោក Erdogan ក៏បានថ្លែងដែរថាប្រទេសរបស់ លោកតួគីធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំពិភាក្សាដោយផ្ទាល់ រវាងភាគីជម្លោះនេះរួចមកហើយដែរ ហើយរដ្ឋាភិបាលក្រុងអង់ការ៉ា ក៏នៅតែបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការជួយ និងចូលរួមដោះស្រាយនេះសាជាថ្មីម្តងទៀត។
គួរឲ្យដឹងដែរថាប្រធានាធិបតីទាំងពីរ ក៏បានពិភាក្សាគ្នាទៅលើប្រធានបទជាច្រើន ផ្សេងទៀតរួមទាំងការអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី និងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលរុស្ស៊ីដកខ្លួនចេញពីខែកក្កដានោះផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
