កាលពីថ្ងៃទី២ខែកញ្ញា កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មសកលប្រទេសចិន នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន ឆ្នាំ២០២៣(CIFTIS) បានបើកធ្វើនៅទីក្រុងប៉េកាំង។ មេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ និងបានចង្អុលបង្ហាញថាសេដ្ឋកិច្ចពិភពលោកនឹងរីកចម្រើននៅពេលដែលវាបើកចំហ ហើយនឹងធ្លាក់ចុះនៅពេលវាត្រូវបានបិទ។ ប្រទេសចិន នឹងជំរុញការបើកចំហកម្រិតខ្ពស់។
លោកបានអំពាវនាវឱ្យប្រទេសទាំងអស់លើពិភពលោកចែករំលែក នូវឱកាសជាប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មពិភពលោក និងជំរុញសេដ្ឋកិច្ចពិភពលោកឱ្យដើរលើផ្លូវនៃការងើបឡើងវិញប្រកបដោយនិរន្តរភាព។ តើពាណិជ្ជកម្មសេវាកម្មមានតួនាទីអ្វីខ្លះក្នុងការងើបឡើងវិញនៃ
សេដ្ឋកិច្ចពិភពលោក? តើចិននឹងចាត់វិធានការអ្វីខ្លះ ដើម្បីជំរុញសេដ្ឋកិច្ចអភិវឌ្ឍរបស់ប្រទេសខ្លួន និងសេដ្ឋកិច្ចពិភពលោក?
តើពាណិជ្ជកម្មសេវាកម្មគឺជាអ្វី? ពាណិជ្ជកម្មសេវាកម្មមាន១២ប្រភេទដែលកំណត់ដោយអង្គការពាណិជ្ជកម្មពិភលោក រួមមានសេវាកម្មហិរញ្ញវត្ថុ សេវាកម្មសំណង់និងវិស្វកម្ម សេវាកម្មប្រៃសណីយ៍ សេវាកម្មទូរគមនាគមន៍ សេវាកម្មអប់រំ សេវាកម្មធ្វើដំណើរ សេវាកម្មបរិស្ថាន សេវាកម្មសុខភាព និងសេវាកម្មសង្គម។ល។ ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ក្នុងនាមជាធាតុផ្សំសកម្មបំផុត នៃពាណិជ្ជកម្មអន្តរជាតិ វិស័យសេវាកម្មបានក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិភពលោក។
ទិន្នន័យបង្ហាញថា ពាណិជ្ជកម្មពិភពលោកលើសេវាកម្មមានចំនួន៦៥% នៃផលិតផលក្នុងស្រុកសរុប(GDP)ពិភពលោក ហើយ២/៣ នៃការងារនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និង៤/៥ នៃការងារនៅក្នុងប្រទេសអភិវឌ្ឍន៍បានមកពីវិស័យសេវាកម្ម។ ហេតុដូច្នេះយើងអាចមើលឃើញថា ពាណិជ្ជកម្មសេវាកម្មមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ដូចដែលលោក Xi Jinping បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងពាណិជ្ជកម្មសេវាកម្មសកលនិងវិស័យសេវាកម្មកំពុងអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដំណើរការនៃឌីជីថល ភាពវៃឆ្លាត និងបៃតងភាវូបនីយកម្មត្រូវបានពន្លឿន ហើយបច្ចេកវិទ្យាថ្មី ឧស្សាហកម្មថ្មី និងរូបភាពថ្មីកំពុងលេចចេញជាហូរហែ ដែលបានចាក់កម្លាំងចលករដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចសកលភាវូបនីយកម្ម ជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ចសកលនិងការបង្កើនភាពធន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។
តើ”កំណែទម្រង់និងការបើកទូលាយ”របស់ចិន បានជះឥទ្ធពលដល់ប្រទេសចិន និងពិភពលោកយ៉ាងដូចម្តេច?
ឆ្នាំនេះគឺជាខួបលើកទី៤៥នៃកំណែទម្រង់និងការបើកចំហរបស់ប្រទេសចិន។ ជាងពាក់កណ្តាលសតវត្សកន្លងមកនេះ ប្រទេសចិនបានបើកដំណើរការកំណែទម្រង់នៅក្នុងប្រទេសនិងបើកទូលាយចំពោះពិភពខាងក្រៅ។
វិធានការនេះមិនត្រឹមតែបានផ្លាស់ប្តូរប្រទេសចិនយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធពលដល់ពិភពលោកយ៉ាងខ្លាំងក្លាផងដែរ។ ឧទាហរណ៍ពាណិជ្ជកម្មសេវាកម្ម ប្រទេសចិន បានពង្រីកការនាំចូលសេវាកម្ម ដោយផ្តល់នូវទីផ្សារដ៏ធំដល់មនុស្ស ១.៤ ពាន់លាននាក់សម្រាប់ពាណិជ្ជកម្មសេវាកម្មសកល។ ទិន្នន័យបង្ហាញថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ ការនាំចូលសេវាកម្មរបស់ប្រទេសចិនសរុបមានទំហំទឹកប្រាក់ចំនួន៤.៥ទ្រីលានដុល្លារ ដែលជំរុញឱ្យមានកំណើន នៃការនាំចូលសេវាកម្មទូទាំងពិភពលោកចំនួន១០.៤ភាគរយ។ក្នុងឆ្នាំ២០២២ ការនាំចេញនាំចូលសេវាកម្មសរុបរបស់ចិន ជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ហើយប្រទេសនិងតំបន់ជាង២០០ជុំវិញពិភពលោកមានទំនាក់ទំនងខាងពាណិជ្ជកម្មសេវាកម្មជាមួយប្រទេសចិន។
ទន្ទឹមនឹងនេះ ចិន បានស្វែងរកពីការអភិវឌ្ឍដោយវានុវត្តន៍ នៃពាណិជ្ជកម្មសាកលលើសេវាកម្មតាមរយៈវិធានការ ដូចជាការបើកយន្តការនិងរបបប្រព័ន្ធក្នុងនោះពិព័រណ៍ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន គឺជាការត្រួសត្រាយផ្លូវមួយ។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១២មក ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន បានទាក់ទាញអ្នកចូលរួមតាំងពិព័រណ៍ជាង៦សែនមកពីប្រទេសនិងតំបន់ចំនួន១៩៦ និងសមាគមនិងស្ថាប័នអាជីវកម្មបរទេសជាង៦០០។នៅក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិននៅឆ្នាំនេះ ប្រទេសចំនួន៥១ និងអង្គការអន្តរជាតិចំនួន ២៤ បានចូលរួមរៀបចំការតាំងពិពណ៌និងសន្និសីទ ក្រុមហ៊ុនជាង២,២០០ បានចូលរួមតាំងពិពណ៌ ហើយសហគ្រាសជាង៥០០ ក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងសហគ្រាស៥០០និងក្រុមហ៊ុនឈានមុខគេរបស់ពិភពលោកបានចូលរួមផងដែរ។
លើសពីនេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន(CIFTIS) ក៏បានកែលម្អជាបន្តបន្ទាប់នូវកម្រិតនៃបច្ចេកវិទ្យាថ្មីៗ ដូចជាឌីជីថលភាវូបនីយកម្ម និងភាពវៃឆ្លាតក្នុងពាណិជ្ជកម្មសេវាកម្មស្របតាមនិន្នាការថ្មីនៃសេដ្ឋកិច្ចពិភពលោក ក្លាយជាវេទិកាដ៏សំខាន់ដែលឈានមុខគេខាងបច្ចេកវិទ្យា និងសេវាកម្មថ្មីៗនៅក្នុងវិស័យសេវាកម្មសកល។នៅក្នុងពិព័រណ៌ពាណិជ្ជកម្មសេវាកម្មនៅឆ្នាំនេះ Amazon Cloud Technology សហរដ្ឋអាមេរិក បានបញ្ចេញសមិទ្ធផលចុងក្រោយបំផុត នៃបញ្ញាសិប្បនិម្មិត។ អ្នកចូលរួមតាំងពិព័រណ៍អារ៉ាប៊ីសាអូឌីត សង្ឃឹមថា នឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងអ្នកវិនិយោគមកពីប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ក្នុងវិស័យដូចជា5Gនិងបញ្ញាសិប្បនិម្មិតជាដើម។ វាបានឱ្យឃើញថា កំណែទម្រង់ និងការបើកទូលាយរបស់ចិនមិនត្រឹមតែផ្តល់ឱកាសសម្រាប់សហគ្រាសចិនក្នុងការប្រើប្រាស់ពេញលេញទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសគ្រប់ជ្រុងជ្រោយ សម្រាប់សហគ្រាសមកពីជុំវិញពិភពលោក ដើម្បីធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងទីផ្សារចិនផងដែរ។
តើការបើកទូលាយកម្រិតខ្ពស់របស់ចិន នឹងនាំមកនូវអ្វីដល់ពិភពលោក? នៅក្នុងសុន្ទរកថារបស់មេដឹកនាំកំពូលប្រទេសចិន លោក Xi Jinping បានថ្លែងថា ប្រទេសចិននឹងជំរុញការបើកចំហកម្រិតខ្ពស់និងផ្តល់ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ ជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ តើការបើកទូលាយកម្រិតខ្ពស់គឺជាអ្វី? តើវានឹងរួមចំណែកអ្វីខ្លះដល់កំណើនសេដ្ឋកិច្ចពិភពលោក?លោក Xi Jinping បានពន្យល់យ៉ាងលម្អិតថា ប្រទេសចិននឹងពង្រីកបណ្តាញ នៃតំបន់ពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់សម្រាប់ពិភពលោក ពង្រីកការបើកទូរគមនាគមន៍ ទេសចរណ៍ ច្បាប់ ការប្រឡងវិជ្ជាជីវៈ និងវិស័យសេវាកម្មផ្សេងទៀតទៅកាន់ខាងក្រៅ បន្ធូរបន្ថយស្តង់ដារសម្រាប់ចូលទីផ្សារចិន ខាងវិស័យសេវាកម្មនិងជំរុញដំណើរការបើកទូលាយចំពោះពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែនប្រកបដោយមានសណ្តាប់ធ្នាប់ ប្រទេសចិន នឹងពង្រឹងការតភ្ជាប់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម និងពាណិជ្ជកម្មឌីជីថល ជាមួយបណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”និងលើកកម្ពស់ ការសម្របសម្រួលលំហូរឆ្លងព្រំដែន នៃធាតុធនធានផ្សេងៗ ប្រទេសចិននឹងពន្លឿនការបង្កើតកម្លាំងចលករខាងឌីជីថលថ្មី នៃពាណិជ្ជកម្មសេវាកម្ម កសាងទីផ្សារថ្នាក់ជាតិ នៃការជួញដូរ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយស្ម័គ្រចិត្ត ជំរុញការអភិវឌ្ឍរួមបញ្ចូលគ្នានៃពាណិជ្ជកម្មសេវាកម្មជាមួយឧស្សាហកម្មសេវាកម្មទំនើបផលិតកម្មកម្រិតខ្ពស់និងកសិកម្មទំនើប ដើម្បីបញ្ចេញនូវភាពច្នៃប្រឌិតថ្មីបន្ថែមទៀត។ប្រទេសចិន នឹងចែករំលែក នូវសមិទ្ធផល នៃការធ្វើទំនើបកម្មតាមបែបផែនចិន ពង្រីកការនាំចូលសេវាកម្មដែលមានគុណភាពខ្ពស់យ៉ាងសកម្ម និងលើកទឹកចិត្តដល់ការពង្រីកការនាំចេញសេវាកម្មដែលប្រើប្រាស់ពលករច្រើននឹង ផ្តល់ឱ្យពិភពលោកនូវកម្លាំងចលករនៃការអភិវឌ្ឍន៍ថ្មីជាមួយនឹងឱកាសទីផ្សារដ៏ធំរបស់ប្រទេសចិន ផ្តល់ឱ្យពិភពលោក នូវសេវាកម្មរបស់ប្រទេសចិនកាន់តែច្រើន និងកាន់តែប្រសើរឡើងតាមរយៈការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងបង្កើនអារម្មណ៍ទទួលបានផលប្រយោជន៍ សម្រាប់ប្រជាជនជុំវិញពិភពលោក៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន