ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសជប៉ុន បំពេញទស្សនកិច្ចនៅ អ៊ុយក្រែន ដោយមិនបានប្រកាសទុកមុន

ប្រភព ៖ Kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស Yoshimasa Hayashi បានធ្វើទស្សនកិច្ច ដោយមិនប្រកាសមួយ ទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍នេះ ក្នុងការបង្ហាញការគាំទ្រ សម្រាប់ប្រទេសអឺរ៉ុបខាងកើតការពារប្រឆាំង នឹងការឈ្លានពាន ដែលកំពុងបន្តរបស់រុស្ស៊ី។

វាជាដំណើរទស្សនកិច្ចអ៊ុយក្រែនលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមសង្រ្គាមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប្រទេសសមាជិកទាំង៧ ផ្សេងទៀត បានបញ្ជូនអ្នកការទូតកំពូលរបស់ពួកគេទៅកាន់អ៊ុយក្រែន បន្ទាប់ពីការលុកលុយ ដែលធ្វើឱ្យប្រទេសជប៉ុន ក្លាយជាប្រទេសចុងក្រោយ ដែលធ្វើដូច្នេះ។

លោក Hayashi ដែលបានចាប់ផ្តើមដំណើរ ទៅកាន់មជ្ឈិមបូព៌ា និងប៉ូឡូញ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ហើយប្រាប់លោក អំពីផែនការរបស់ប្រទេសជប៉ុន ក្នុងការធ្វើសន្និសីទមួយ ដើម្បីលើកកម្ពស់ការកសាង សេដ្ឋកិច្ចឡើងវិញរបស់អ៊ុយក្រែន នៅដើមឆ្នាំក្រោយ ។ ​

លោកក៏ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីមួយ សម្រាប់ការផ្តល់រថយន្តស្ទូចរបស់ជប៉ុន ដែលត្រូវបានរចនាឡើងដើម្បីយកគ្រាប់បែកមិនទាន់ផ្ទុះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ដំណើររបស់លោក​ Hayashi កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ទៅកាន់ទីក្រុងគៀវ ក្នុងខែមីនា ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡីនស្គី មុនពេលកិច្ចប្រជុំកំពូល G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។

នៅឯកិច្ចប្រជុំជាមួយលោក ហ្សេឡិនស្គី លោក គីស៊ីដា បានសន្យាថានឹងផ្តល់ជំនួយចំនួន ៤៧០ លានដុល្លារ សម្រាប់វិស័យថាមពល និងវិភាគទានចំនួន ៣០ លានដុល្លារ សម្រាប់ ការផ្គត់ផ្គង់បរិក្ខារ ដែលមិនមានគ្រោះថ្នាក់តាមរយៈមូលនិធិណាតូ ហើយបានអញ្ជើញលោក ឱ្យចូលរួមស្ទើរតែនៅក្នុង ការប្រមូលផ្តុំនៅហ៊ីរ៉ូស៊ីម៉ា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top