ព័ត៌មានអន្តរជាតិ

លោក Putin ៖ រុស្សីមិនចាំបាច់ ត្រូវមានទាហាន ស៊ីឈ្នួលនោះទេ

ប្រភព ៖ Sputnik

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយ កាលពីថ្ងៃសុក្រថា ជាមួយនឹងជនជាតិរុស្សី ជាង៣០ម៉ឺននាក់ ដែលបានចុះកិច្ចសន្យា យោធាត្រឹមឆ្នាំនេះនោះ ទីក្រុងមូស្គូ ដូចជាមិនចាំបាច់អ្វី ដែលត្រូវការអ្នកប្រយុទ្ធបរទេស ឬទាហានស៊ីឈ្នួលនោះទេ ។

យោងតាមការចេញផ្សាយរបស់ RT លោក​បាន​បន្ថែម​ថា រុស្ស៊ី​មិន​ចាំបាច់​អញ្ជើញ​ មនុស្ស​មក​ពី​បរទេស ​សម្រាប់​ប្រតិបត្តិការ​ប្រយុទ្ធនេះនោះទេ ពោលគឺមិនដូចទៅនឹងអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយបានប៉ាន់ស្មាន លើការជ្រើសរើស ទាហានស៊ីឈ្នួល គាត់បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Sochi បន្ទាប់ពីជួបជាមួយប្រធានាធិបតី Alexander Lukashenko នៃប្រទេសបេឡារុស្សឡើយ ។

ប្រធានាធិបតី​រុស្ស៊ី​ក៏កំពុង​ ឆ្លើយ​សំណួរ​មួយ​អំពី​ការ​រំពឹង​ទុក ​នៅ​ប្រទេស​លោក​ខាង​លិច​ថា កូរ៉េ​ខាង​ជើង​ប្រហែល ​ជា​បាន​សន្យា​បញ្ជូន​ទាហាន ​នៅ​ពេល​ដែល​លោក Putin បាន​ជួប​ជាមួយ​លោក Kim Jong-un នៅ​ដើម​សប្តាហ៍​នេះ ។

លោកបាននិយាយបែបនេះថា គិតត្រឹមព្រឹកនេះ មានកិច្ចសន្យាចំនួន៣០ម៉ឺននាក់មកហើយ ដែលបានបង្ហាញអំពីភាពស្នេហាជាតិ ខ្ពស់បំផុត ដែលបានជំរុញប្រជាជនរុស្ស៊ី ឱ្យស្ម័គ្រចិត្តចូលបម្រើយោធា ។ លោក​បាន​បន្ថែម​ថា ទាហាន​ទាំង​នោះ​ក៏​ត្រូវ​បាន​បំពាក់​ដោយ អាវុធ​ទំនើប និង​ផ្នែក​រឹង​ជាច្រើនផងដែរ ។

គួរឲ្យដឹងដែរថា កាលពីដើមខែកក្កដា ក្រសួងការបរទេសរុស្ស៊ី បានប៉ាន់ប្រមាណថា ទាហានស៊ីឈ្នួលឬទាហានបរទេសជិត ១២០០០នាក់ បានចូលរួមជាមួយកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ចាប់តាំងពីជម្លោះបានកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែមានតែ ២.២០០ នាក់ប៉ុណ្ណោះ ដែលនៅតែសកម្មភាព មកទល់នឹងពេលនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top