ព័ត៌មានអន្តរជាតិ

លោក Li Xi អញ្ជើញចូលរួមកិច្ចប្រជុំកំពូល “ប្រទេស G៧៧ និងប្រទេសចិន ”នៅក្រុង Havana ព្រមទាំងបានថ្លែងសុន្ទរកថា

ថ្ងៃទី ១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Xi បេសកជនពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល “ប្រទេស G៧៧និងប្រទេសចិន”នៅក្រុងHavana ព្រមទាំងបានថ្លែងសុន្ទរកថា ។

ថ្លែងក្នុងសុន្ទរកថា លោក Li Xi បានលើកឡើងថា នាពេលបច្ចុប្បន្ន ពិភពលោកបាននិងកំពុងប្រឈមនឹងបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកន្លងមក កម្លាំងរបស់ប្រទេសកំពុងអភិវឌ្ឍន៍មានភាពកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍បានដើរតួនាទីកាន់តែសំខាន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការគាំពារនិន្នាការងើបឡើងវិញរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព។

ព្រមពេលជាមួយគ្នានេះ ឯកតោភាគីនិយមនិងអនុត្តរភាពនិយមនៅតែមានកម្លាំងឥទ្ធិពលយ៉ាងខ្លាំងដដែល ជាពិសេសគឺប្រទេសមួយចំនួនតូច បានអនុវត្តការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងកម្រោល ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ផលប្រយោជន៍និងចន្លោះអភិវឌ្ឍដ៏ត្រឹមត្រូវរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។

ដូច្នេះ ប្រទេសកំពុងអភិវឌ្ឍន៍រំពឹងទុកជាទូទៅថា នឹងបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ក្នុងន័យជំរុញឱ្យនវានុវត្តន៍អភិបាលកិច្ចសកលរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។ ប្រទេសចិនរីករាយរួមសហការជាមួយគុយបានិងរដ្ឋសមាជិកនៃប្រទេស G៧៧ផ្សេងទៀត រួមគ្នាបង្កើតសហគមន៍រួមវាសនានៃប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោកទាំងមូល ក៏ដូចជារួមគ្នាបង្កើតយុគសម័យថ្មីនៃការអភិវឌ្ឍរួមផងដែរ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top