ព័ត៌មានអន្តរជាតិ

លោក Li Xi បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅគុយបា

តបតាមការអញ្ជើញ របស់បក្សកុម្មុយនីស្តគុយបា លោក Li Xi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាលេខាធិការ នៃគណៈកម្មាធិការត្រួតពិនិត្យ វិន័យមជ្ឈិមចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅគុយបា ។
លោកបានជួបសន្ទនា ជាមួយលោក Diaz Canel លេខាធិការទីមួយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត គុយបា និងជាប្រធានរដ្ឋ គុយបាយ និង ជួបពិភាក្សាការងារ ជាមួយលោក Roberto Morales Ojeda សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តគុយបា និងជាលេខាធិការ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមគុយបាយ និង បានទៅសួរសុខទុក្ខឧត្តមសេនីយ៍ឯក Raul Castro មេដឹកនាំបដិវត្តន៍របស់គុយបាយ ។

ពេលជួបសន្ទនាជាមួយលោក Diaz Canel លោក Li Xi បានសម្តែងការអបអរសាទរ ចំពោះគុយបាដែលបានរៀបចំកិច្ចប្រជុំកំពូល ”ក្រុមប្រទេសG 77 និងប្រទេសចិន”ក្រុងហាវ៉ាណាដោយជោគជ័យ ។ ភាគីចិនមានឆន្ទៈរួម ជាមួយគុយបា ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួម របស់ថ្នាក់ដឹកនាំកំពូល នៃបក្សនិងរដ្ឋនៃប្រទេសទាំងពីរ បន្តជំរុញការអភិវឌ្ឍ នៃបុព្វហេតុសង្គមនិយម និងការកសាងបក្សរៀងៗខ្លួន ជំរុញឱ្យគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ត្រូវបានអនុវត្តជាក់ស្តែង ដើម្បីជំរុញការកសាងសហគមន៍ រួមវាសនា របស់មនុស្សជាតិ ។

ជាការឆ្លើយតប លោក Diaz Canel បានលើកឡើងថា ប្រទេសចិន បានឈរនៅជាមួយ ”ប្រទេសភាគខាងត្បូងសកល “យ៉ាងមុតមាំ គឺ បានគាំពារ យ៉ាងរឹងមាំ នូវផលប្រយោជន៍រួម នៃប្រទេសកំពុងអភិវឌ្ឍន៍ ។ គុយបាសូមថ្លែងអំណរគុណ ចំពោះភាគីចិនដែលបានគាំទ្រ យ៉ាងមុតមាំ ចំពោះប្រជាជនគុយបា ដែលតស៊ូប្រយុទ្ធ ដោយសច្ចភាព ដើម្បីប្រឆាំងចំពោះការបំបិទ និង ការដាក់ ទណ្ឌកម្ម ដោយឯកតោភាគី គុយបាសូមគាំទ្រ យ៉ាងមុតមាំ ចំពោះគំនិតផ្តួចផ្តើមសកល ដែលលើកឡើង ដោយលោកអគ្គលេខាធិការ បក្សកុម្មុយនីស្តចិន Xi Jinping ។ សូមជូនពរ ទុកជាមុន ឱ្យវេទិកាកំពូល” ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិលើកទីបីទទួលបានជោគជ័យ ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ច លោក Li Xi បានជម្រាបជូនភាគីគុយបា អំពីសភាពការណ៍ការងារ របស់បក្សកុម្មុយនីស្តចិន ក្នុងការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង និងប្រឆាំងអំពើ ពុករលួយ ហើយថា បក្សកុម្មុយនីស្តចិន ទទួលបានការស្រឡាញ់គាំទ្រ យ៉ាងស្មោះស្មគ្រ័ពីសំណាក់ប្រជាជន កាន់តែច្រើនឡើងៗ ។ គុយបាបានវាយតម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពដ៏លេចធ្លោ របស់បក្សកុម្មុយនីស្តចិន ក្នុងការកសាងបក្សនិងប្រឆាំង អំពើពុករលួយ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top