ព័ត៌មានអន្តរជាតិ

ចិន នឹង​សម្រេច​ក្នុង​ពេល​ឆាប់ៗ​នេះ ថា​តើ​ត្រូវ​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន ពី​បទ​ធ្វើ​ចារកម្មឬយ៉ាងណា

Kyodo

ប៉េកាំង៖ ប្រភពដែលស្គាល់ពី ទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តជាផ្លូវការថាតើ ត្រូវចាប់ខ្លួនអ្នកជំនួញជនជាតិជប៉ុន ដែលត្រូវបានឃុំខ្លួននៅក្នុងទីក្រុងប៉េកាំង ចាប់តាំងពីខែមីនា ពីបទសង្ស័យចារកម្មឬយ៉ាងណា។

ថ្មីៗនេះ រដ្ឋាភិបាលចិន បានជូនដំណឹងដល់ទីក្រុងតូក្យូថា ជនជាតិជប៉ុនរូបនេះ ត្រូវបានដាក់ក្នុងឃុំឃាំងព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការឃុំខ្លួនរហូតដល់ ៣៧ថ្ងៃ ខណៈដែលអាជ្ញាធរសម្រេច លើការចាប់ខ្លួនជាផ្លូវការ ក្រោមច្បាប់របស់ចិន។

ទីក្រុងប៉េកាំង មិនបានឆ្លើយតបទៅនឹងសំណើ ម្តងហើយម្តងទៀតរបស់ទីក្រុងតូក្យូ ក្នុងការដោះលែងបុគ្គលិក នៃក្រុមហ៊ុនផលិតថ្នាំ Astellas Pharma Inc យ៉ាងឆាប់រហ័សនោះទេ។

ការឃុំខ្លួនរបស់លោក ដែលអូសបន្លាយពេលយូរ អាចធ្វើឱ្យចំណងមិត្តភាពចិន-ជប៉ុន កាន់តែតានតឹងរួចទៅហើយ ជុំវិញការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលពិការចូលទៅក្នុងសមុទ្រ ដែលបានចាប់ផ្តើមនៅចុងខែសីហា។

ប្រភពបានឲ្យដឹងថា បុគ្គលិកនៅស្ថានទូតជប៉ុននៅទីក្រុងប៉េកាំង បានជួបបុរសនោះកាលពីថ្ងៃទី១៣ ខែកញ្ញា ហើយបានបញ្ជាក់ថា លោកមិនមានបញ្ហាសុខភាពនោះទេ ហើយស្ថានទូត​បាន​ទាក់ទង​ ជាមួយ​ក្រុម​គ្រួសារ​របស់​លោក និង​ជួយ​ដល់​ពួកគេ។

មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់បានឲ្យដឹងកាលពីថ្ងៃពុធថា ការឃុំខ្លួនឧក្រិដ្ឋជនគឺ “មិនអាចទទួលយកបាន” ហើយទីក្រុងតូក្យូ នឹងស្វែងរកការដោះលែងរូបលោក “ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top