ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ដាក់បញ្ចូលឈ្មោះប្រធានតុលាការ ICC នៅក្នុងបញ្ជីក្រមព្រហ្មទណ្ឌរបស់ប្រទេសខ្លួន

ប្រភព ៖ AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងមហាផ្ទៃ របស់ប្រទេសរុស្ស៊ី បានដាក់បញ្ចូលឈ្មោះ របស់លោក Piotr Hofmanski ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា (ICC) នៅក្នុងបញ្ជីក្រមព្រហ្មទណ្ឌ របស់ប្រទេសខ្លួន ។

សារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ សេចក្តីថ្លែងការណ៍ពីមូលដ្ឋាន ទិន្នន័យរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា “លោក Hofmanski Piotr Jozef ជនជាតិប៉ូឡូញ បានដាក់ក្នុងបញ្ជី ដែលស្ថិតនៅក្រោមក្រមព្រហ្មទណ្ឌ នៃសហព័ន្ធរុស្ស៊ី” ។

ក្រៅពីលោក Hofmanski នៅមានលោកអនុប្រធានទី១ នៃតុលាការ ICC លោក Luz del Carmen Ibáñez Carranza និងចៅក្រម លោក Bertram Schmitt ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីផងដែរ ។

គួររំលឹកថា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងស្នងការប្រធានាធិបតីទទួលបន្ទុកសិទ្ធិកុមារ លោក Maria Lvova-Belova កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top