ព័ត៌មានអន្តរជាតិ

តារាងកម្មវិធីនៃរាត្រី សមោសរអបអរ ថ្ងៃបុណ្យសែន ព្រះខែ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចេញផ្សាយជាផ្លូវការ ដែលបង្ហាញពីអរិយធម៌ចិន ដ៏ត្រចះត្រចង់ តាមរយៈឆាកសម្តែងបែប “ឆ្លងភព”

នៅវេលាម៉ោង៨ យប់ថ្ងៃទី ២៩ ខែកញ្ញា កម្មវិធី”រាត្រីសមោសរអបអរថ្ងៃបុណ្យសែនព្រះខែឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន” នឹងចាក់ផ្សាយ ចំពោះទស្សនិកជន ជុំវិញពិភពលោក ហើយតារាងកម្មវិធី នៃរាត្រីសមោសរ ត្រូវបានចេញផ្សាយជាផ្លូវការ ។

សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរនេះចែកជាបីផ្នែក ដែលប្រកបដោយសោភ័ណភាពនិងភាពអណ្តែតអណ្តូង ក្នុងបរិយាកាសដ៏កក់ក្តៅ បង្ហាញពីការនឹករលឹកក្រុមគ្រួសារ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះមាតុប្រទេសជាមួយជនជាតិចិន នៅជុំវិញពិភពលោក ។
កម្មវិធីរាត្រីសមោសរឆ្នាំនេះ ត្រូវបានធ្វើឡើង តាមទម្រង់សិល្បៈច្រើនបែបយ៉ាង ដើម្បីនាំទស្សនិកជនទាំងអស់ ទៅស្វែងរកការចងចាំផ្នែកវប្បធម៌ និងមនោសញ្ចេតនាជាមួយគ្នា ។

នៅម៉ោង ៨ យប់នេះ សូមជួបគ្នានៅក្នុងកម្មវិធីរាត្រីសមោសរអបអរ ថ្ងៃបុណ្យសែនព្រះខែ ដើម្បីរីករាយជាមួយគ្នា ក្នុងថ្ងៃបុណ្យដ៏ល្អមួយនេះ!

To Top