ព័ត៌មានអន្តរជាតិ

ពិព័រណ៍ពិសេសនៅប្រទេសអង់គ្លេស នៃពិព័រណ៍ចល័តជុំវិញពិភពលោក ក្រោមប្រធានបទ “អ្វីជាអរិយធម៌” នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការនៅក្រុងឡុងដ៍

ថ្ងៃទី១២ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការពិព័រណ៍ពិសេសនៅប្រទេសអង់គ្លេសនៃពិព័រណ៍ចល័តជុំវិញពិភពលោកក្រោមប្រធានបទ“អ្វីជាអរិយធម៌”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីតាំងចាស់នៃសារមន្ទីផលិតរូបិយវត្ថុភូមិន្ទក្រុងឡុងដ៍ ។

 លោកShen Haixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

 ភ្ញៀវកិត្តិយសដែលបូករួមទាំងតំណាងនៃស្ថានទូតប្រទេសចិនប្រចាំនៅអង់គ្លេស  អង្គទូតប្រទេសជាច្រើនប្រចាំនៅប្រទេសអង់គ្លេស អ្នកជំនាញនិងបញ្ញវន្តអង់គ្លេសដ៏ល្បីឈ្មោះ ព្រមនិងនិស្សិតវ័យក្មេងជាដើមសរុបជាង៨០រូបបានចូលរួមក្នុងសកម្មភាព។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ក្រោមការណែនាំនៃផែនទីបង្ហាញផ្លូវដ៏មហិមាដែលគ្រោងដោយគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់លោក Xi Jinping ប្រធានរដ្ឋចិនប្រជាជនចិនកំពុងខិតខំប្រឹងប្រែងកសាងអរិយធម៌សម័យទំនើបនៃប្រជាជាតិចិន ដើម្បីជំរុញវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍអរិយធម៌មនុស្សជាតិ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តបេសកកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយ បង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញការរៀនសូត្រពីគ្នារវាងអរិយធម៌ចិននិងអឺរ៉ុប ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top