បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកកម្មអចិន្ត្រៃយ៍របស់ទីក្រុងមូស្គូប្រចាំប្លុកនេះ បាននិយាយថា ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុប បានផ្អាកកិច្ចសន្ទនាស្ទើរតែទាំងអស់ ចំពេលមានជម្លោះអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយបេសកកម្ម តំណាងរុស្សីបានរំលឹកឡើងវិញថា ការប្រឈមមុខដាក់គ្នាមិនបានធ្វើឱ្យខ្លួន មានការលើកទឹកចិត្តពីការលើកកម្ពស់ទស្សនៈ របស់រុស្ស៊ីលើកិច្ចការពិភពលោក នៅទីក្រុងប្រ៊ុសែលនោះទេ។
នៅក្នុងការអត្ថាធិប្បាយសម្រាប់កាសែត Izvestia ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតបាននិយាយថា ការសន្ទនានយោបាយរវាងទីក្រុងម៉ូស្គូ និងទីក្រុងប្រ៊ូសែលត្រូវបានផ្អាកទាំងស្រុង។
ទោះបីជាយ៉ាងណាក្តីបេសកកម្មនេះគ្រាន់តែ នៅតែអាចរក្សាទំនាក់ទំនង ការងារជាមួយស្ថាប័នអឺរ៉ុប ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាដែល មានលក្ខណៈបច្ចេកទេស ដូចជាប្រតិបត្តិការរបស់ការិយាល័យការទូតរុស្ស៊ី នៅលើទឹកដីនៃប្លុកនេះដដែលនៅឡើយទេ ៕
ប្រែសម្រួល៖ ស៊ុន លី
