ព័ត៌មានអន្តរជាតិ

លោក Scholz៖ អាល្លឺម៉ង់ បង្ហាញបំណងចង់នាំចូលហ្គាស ពីប្រទេសនីហ្ស៊េរីយ៉ា

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាលោកអធិកាបតី អាល្លឺម៉ង់ Olaf Scholz បានធ្វើដំណើរ ទៅដល់ប្រទេសនីហ្ស៊េរីយ៉ា កាលពីចុងសប្តាហ៍កន្លង សម្រាប់ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសនៅតំបន់ ភាគខាងលិចទ្វីបអាហ្វ្រិក ចំនួន២។

ដំណើរទស្សនកិច្ច របស់លោកអធិកាបតីអាល្លឺម៉ង់ ទៅកាន់ទ្វីបអាហ្វ្រិកនេះ បានក្លាយទៅជាដំណើរទស្សនកិច្ច លើកទី៣ ហើយរបស់លោកគិតចាប់តាំងតែ ពីពេលចូលកាន់តំណែង កាលពីឆ្នាំ២០២១ និងជាលើកទី២ សម្រាប់ឆ្នាំនេះ។

ប្រភពដដែល បានឲ្យដឹងដែរថា ដំណើរទស្សនកិច្ចលើកនេះ ធ្វើឡើងនៅក្នុងគោលបំណង ដ៏សំខាន់មួយ របស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ដើម្បីស្វែងរកប្រភពផ្តល់ ថាមពលថ្មី ខណៈដែលអាល្លឺម៉ង់ កំពុងព្យាយាមចាកចេញពីការផ្គត់ផ្គង់ហ្គាស ពីប្រទេសរុស្សី ចាប់តាំងតែពីពេលមានជម្លោះ រវាងអ៊ុយក្រែននិងរុស្សី មកម្ល៉េះ។

លោក Scholz បានប្រាប់កាសែត ក្នុងស្រុក Punchថា៖ប្រទេសនីហ្សេរីយ៉ា មានប្លុកបំរុងឧស្ម័នធំជាងគេ នៅអាហ្វ្រិក។ ក្រុមហ៊ុនអាល្លឺម៉ង់ មានចំណាប់អារម្មណ៍ លើការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសនីហ្សេរីយ៉ា ហើយទន្ទឹងរង់ចាំធ្វើការជាមួយ ក្រុមហ៊ុនឧស្ម័ន នីហ្សេរីយ៉ា ជានិច្ច៕

ប្រែសម្រួល៖ស៊ុនលី

To Top