ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល បន្តវាយលុកដោយបានសម្លាប់ មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ និងពលរដ្ឋប៉ាឡេស្ទីនតិចបំផុត ៥០នាក់

Xinhua

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែលបានវាយប្រហារ ទៅលើជំរុំជនភៀសខ្លួនដែលមានពលរដ្ឋច្រើន រស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ចំនួន៥០នាក់ និងមេបញ្ជាការក្រុមហាម៉ាស់ម្នាក់ ហើយក្រុមគ្រូពេទ្យបានតស៊ូ ដើម្បីព្យាបាលអ្នករបួស នៅក្នុងរង្វង់ដែលស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់មូលដ្ឋានកំពុងខ្វះខាតផងដែរ ។

អ៊ីស្រាអ៊ែល បានឲ្យដឹងនៅថ្ងៃពុធនេះថា យោធាចំនួន៩នាក់ ត្រូវបានសម្លាប់ចាប់តាំងពីខ្លួនបានបញ្ជូន ទាហានរថពាសដែកចូលទៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការទម្លាក់គ្រាប់បែក តាមអាកាសជាច្រើនសប្តាហ៍ដែលជាការសងសឹក ចំពោះការវាយប្រហារដោយក្រុមសកម្ម ប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន មកលើទីក្រុងភាគខាងត្បូងនៃ ប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ ខែតុលា និងការចាប់ចំណាប់ខ្មាំងជាង២០០នាក់ ។

សេចក្តីថ្លែងការណ៍របស់ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ (IDF) បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះចម្បាំងលើជំរុំ Jabalia ដែលជាជំរុំជនភៀសខ្លួនដ៏ធំបំផុតរបស់តំបន់ ហ្គាហ្សា បានសម្លាប់ លោក Ibrahim Biari ដែលជាមេបញ្ជាការក្រុមហាម៉ាស់ ដែលខ្លួនបានអះអាងថា ជា “កត្តាសំខាន់” ក្នុងការរៀបចំផែនការ និងប្រតិបត្តិការវាយលុក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top