ព័ត៌មានអន្តរជាតិ

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ហេតុការណ៍បែកខ្ចាយទឹកវិទ្យុ សកម្មរបស់រោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima បានបង្ហាញឱ្យឃើញម្តងទៀតនូវ សារសំខាន់នៃការដែលបង្កើត ក្រុមត្រួតពិនិត្យអន្តរជាតិដែលប្រកបដោយ ប្រសិទ្ធភាពយូរអង្វែង

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១ ខែវិច្ឆិកា មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី២៥ ខែតុលា រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima បានកើតហេតុការណ៍បែកខ្ចាយទឹកវិទ្យុសកម្ម ដែលបណ្តាលឱ្យអ្នកផងទាំងពួងចាប់អារម្មណ៍ជាទូទៅ ។

នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូដែលពាក់ព័ន្ធនឹងរឿងនេះ បានទម្លាយថា តាមពិតទៅ បរិមាណទឹកវិទ្យុសកម្មដែលបែកខ្ចាយគឺច្រើនជាង១០០មីលីលីត្រដែលប្រកាសលើកដំបូង ពោលគឺច្រើនជាងរាប់សិបដង ប្រហែលរាប់លីត្រឯណោះ ។ទាក់ទិននឹងរឿងនេះ តើអ្នកនាំពាក្យមានការអត្ថាធិប្បាយយ៉ាងណា ?

លោក Wang Wenbin បានថ្លែងថា សំណួរដែលអ្នកបានលើកឡើងនេះ បានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថា ក្នុងរយៈពេលជាយូរណាស់មកហើយ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូមានបញ្ហាពិបាកដោះស្រាយ ដូចជាការងារគ្រប់គ្រងនៅផ្ទៃក្នុងមានភាពច្របូកច្របល់និងបិទបាំង បោកបញ្ចោតសាធារណជនជាដើម ។ 

នៅថ្ងៃទីពីរដែលបានកើតមានហេតុការណ៍បែកខ្ចាយទឹកវិទ្យុសកម្ម ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូនៅតែប្រកាសថា នឹងចាប់ដំណើរការការបង្ហូរទឹកវិទ្យុសកម្មចូលក្នុងសមុទ្រជាលើកទីបីនៅពេលដ៏ខ្លីខាងមុខនេះ ។

សូមសួរថា តើសហគ្រាសដែលមានបញ្ហាច្រើនបែបហ្នឹង អាចធានាបាននូវសុវត្ថិភាពក្នុងការគ្រប់គ្រងការបង្ហូរទឹកវិទ្យុសកម្មក្នុងរយៈពេល៣០ឆ្នាំ ឬកាន់តែយូរជាងនេះបានទេ ? តើ“សុវត្ថិភាពនិងតម្លាភាព”នៃផែនការបង្ហូរទឹកវិទ្យុសកម្មទៅក្នុងសមុទ្រដែលប្រទេសជប៉ុនបានប្រកាសនេះ គួរឱ្យយើងទុកចិត្តបានទេ  ?

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top